C1 ស្មាតហ្វូនជំនាន់ដំបូង របស់ក្រុមហ៊ុន Nokia មានលក្ខណៈពិសេសអ្វីខ្លះ?

C1 ស្មាតហ្វូនជំនាន់ដំបូង របស់ក្រុមហ៊ុន Nokia មានលក្ខណៈពិសេសអ្វីខ្លះ?

ក្រោយពេលដែលក្រុមហ៊ុន Nokia បានផ្តាច់ការចុះកុងត្រា ជាមួយក្រុមហ៊ុន Microsoft រួចមកហើយនោះ ខ្លួនក៏ចាប់សម្លឹងធ្វើការផលិតស្មាតហ្វូនដោយខ្លួនឯង ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ​ Android វិញ។ ក្នុងថ្ងៃនេះខ្ញុំបាទក៏ទទួលបានដំណឹងពីស្មាតហ្វូនជំនាន់ក្រោយ Nokia C1 មកបន្តទៀតហើយ ដោយគ្រប់គ្នាបានរំពឹងទុកថា C1 អាចនឹងមានអេក្រង់ធំល្មម 5-inch និង 5.5-inch ដោយមានកម្រិតរូបភាពច្បាស់ 1920x1080 ភិចសែល ហើយវានឹងមានទំហំ RAM 2GB សំរាប់ ROM 32GB និង RAM 3GB សំរាប់ ROM 64GB. ទាក់ទងទៅនឹងកាមេរ៉ាមុខ អាចថតច្បាស់ល្អដល់ទៅ 5MP រីឯខាងក្រោយគឺ 13MP. សំរាប់ប្រព័ន្ធប្រតិបត្តិការ ដំណើរការក្នុងម៉ាសុីនឯណោះវិញ គឺអាចជាមានការគាំទ្រទាំងប្រព័ន្ធ Android ផង និង Windows 10 ផង និយាយរួមទៅតាមការចេញលក់តាមបណ្តាប្រទេសផ្សេងខុសប្លែកពីគ្នា។ យ៉ាងណាមុិញ ការបង្ហាញខ្លួនរបស់វា អាចនឹងប្រព្រឹត្តិទៅ នៅក្នុងត្រីមាសទី 4 ឆ្នាំ 2016.

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus C1 ស្មាតហ្វូនជំនាន់ដំបូង របស់ក្រុមហ៊ុន Nokia មានលក្ខណៈពិសេសអ្វីខ្លះ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com C1 ស្មាតហ្វូនជំនាន់ដំបូង របស់ក្រុមហ៊ុន Nokia មានលក្ខណៈពិសេសអ្វីខ្លះ?

ចុះថ្ងៃទី 02 ខែធ្នូ ឆ្នាំ 2015 ម៉ោង 04:24 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ