មាន​ផ្ទៃពោះ គួរ​ចៀសវាង​ភេសជ្ជៈ​អ្វីខ្លះ​?

មាន​ផ្ទៃពោះ គួរ​ចៀសវាង​ភេសជ្ជៈ​អ្វីខ្លះ​?

​ជាតិ​ស្រា គឺជា​រឿង​សំខាន់ ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវតែ​ចៀសវាង ព្រោះ​ការធ្វើដំណើរ​យ៉ាង​លឿន​របស់​វា ក្នុង​សរសៃឈាម អាច​ទៅដល់​កូន​បាន ហើយ​ទោះបីជា​ការ​ញ៉ាំ​តែ​ម្តង​ក្នុង​មួយថ្ងៃ ក៏​អាច​បង្កើន​ការ​ប្រឈម នឹង​បញ្ហា​មួយ​ដល់​កូន​បាន​ដែរ​។ គ្មាន​នរណា​ដឹង​ថា ចំនួន​ជាតិ​ស្រា ឬ​អាល់កុល​ប៉ុណ្ណា ទើប​មាន​សុវត្ថិភាព ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ទេ ដូច្នេះ យក​ល្អ គួរតែ​កុំ​ប៉ះ​វា​តែម្តង​។

ចំណែក​ភេសជ្ជៈ​ផ្សេងៗ​ទៀត ដែល​ត្រូវ​ចៀសវាង​ទៀត​នោះ គឺ​ទឹកដោះគោ និង​ទឹក​ផ្លែឈើ ដែល​មិន​ស្អាត ឬ​មិន​បាន​សម្លាប់​មេរោគ ព្រោះ​ភេសជ្ជៈ​ទាំងនេះ អាច​ផ្ទុក​ទៅ​ដោយ​មេរោគ​អ៊ី​កូឡាយ (E. Coli) ឬ​បាក់តេរី​ផ្សេងៗ​ទៀត ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក និង​កូន​។

​អ្នក​ប្រហែលជា​ធ្លាប់​លឺ​ហើយ​ថា ជាតិ​កាហ្វេ​អ៊ី​ន គឺជា​សារធាតុ​ដ៏​ធំ​មួយ​ផ្សេង​ទៀត ដែល​ត្រូវ​ចៀសវាង​ក្នុងពេល​មាន​ផ្ទៃពោះ ប៉ុន្តែ វា​ពិតជា​មិន​អី​ទេ បើ​អ្នក​ទទួល​ទាន​ក្នុង​កម្រិត​មធ្យម​។ ក្រោយ​ពី​ការខ្វែងគំនិត​គ្នា រយៈពេល​ច្រើន​ឆ្នាំ​មក ឥឡូវនេះ អ្នកស្រាវជ្រាវ​ភាគច្រើន​ជឿថា ទោះបីជា​ជាតិ​កាហ្វេ​អ៊ី​ន ពិតជា​អាច​ឆ្លងកាត់​សុក​បាន​ក៏ដោយ ក៏​ចំនួន​ជា​មធ្យម (​តិចជាង ៣០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​) នឹង​មិន​អាច​ផ្តល់​គ្រោះថ្នាក់ ដល់​កូន​ក្នុង​ផ្ទៃ​ឡើយ​។ ចំនួន​ប៉ុណ្ណេះ​ប្រហែល​ស្មើនឹង ការ​ញ៉ាំ​កាហ្វេ​ដែល​មាន​ចំណុះ​ពី ៥៦ ទៅ ២២៦ ក្រាម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​គួរ​ទទួល​ទាន​តិច​ជាង​នេះ បើសិនជា​កាហ្វេ​នោះ​ចាស់​ខ្លាំង ហើយ​ចូរ​ចាំ​ថា ជាតិ​កាហ្វេ​អ៊ី​ន អាច​មាន​ក្នុង​ផលិតផល​ផ្សេងៗ​ទៀត​ដូចជា សូកូឡា តែ កូកាកូឡា និង​ភេសជ្ជៈ​ផ្សេងៗ​ទៀត​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។