ក​ក្តិ​ក​ធ្លាក់​ខ្យល់ ត្រី​ចូល​អន្លង់​! នរណា​ខ្លះ​ចាំបាន​អនុស្សាវរីយ៍​មួយ​នេះ​?

Sanofi

គ្រាន់តែ​ខែ​ក​ក្តិ​ក​ចូលដល់​ភ្លាម រូបភាព​ត្រី​ចូល​អន្លង់​ក៏​បង្ហោះ​ព្រោងព្រាត​ភ្លែត នៅក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​រូប​ទាំងនេះ​ស្តែង​ឱ្យឃើញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​នៅតាម​ស្រុកស្រែ​ចម្ការ ។ ជាការ​ពិតណាស់ នៅពេលដែល​ខែ​ក​ក្តិ​ក​មកដល់ ខ្យល់ក​ក្តិត​បាន​រំហួត​ទឹក​ឱ្យ​រីង​បន្តិច​ម្តងៗ ធ្វើឱ្យ​ទឹក​នៅតាម ស្រែ ត្រពាំង បឹងបួ ស្រក​ចុះ​ជា​លំដាប់ ។ ចំណែកឯ​ត្រី​ក៏​ខំប្រឹង​ត្រដរ​បំលាស់​ទី​ទៅ​កន្លែង​ផ្សេងៗ​ដើម្បី​រក​ទឹក​បន្តជីវិត​រស់នៅ ។

យល់​ទិសដៅ​ត្រី​ដូចនេះ មនុស្ស​យើង​ក៏​ចាប់ផ្តើម​ជីក​ជា​រណ្តៅ​អន្លង់​នៅតាម​ភ្លឺស្រែ​នានា ដោយ​យក​ភក់​បាត​ត្រពាំង​មក​លាប​នៅ​មាត់​អន្លង់ ព្រោះ​មានជំនឿថា នៅពេលដែល​ត្រី​បាន​ធុំក្លិន​ភក់​នោះ​ហើយ ត្រី​នឹង​វារ​ចូល​អន្លង់ ដោយ​ឯងៗ ព្រោះ​ត្រី​គិតថា វា​ជា​មាត់​ត្រពាំង​ដែលមាន​ទឹក​ច្រើន ។ ប៉ុន្តែ​បើទោះបីជា​ត្រី​មិន​ចូលក្នុង​អន្លង់ ក៏​ក្មេងៗ​នៅតាម​ជនបទ​មិន​ពិបាក​ក្នុង​ការដើរ​ចាប់​ត្រី​នោះដែរ ព្រោះថា​ទឹក​ស្រែ​ចាប់ផ្តើម​រីង ត្រី​ក៏​បង្កប់ខ្លួន​ក្នុង​ថ្លុក​ដែលមាន​ទឹក​តិចៗ នឹក​ដល់​ទិដ្ឋភាព​បែប​នោះ ពិតជា​សប្បាយ​ចាប់​ត្រី​ខ្លាំងណាស់ ។​

ថត​ភាព​នៃ​ជីវិត​ពិត​របស់​អ្នកស្រែ​ចម្ការ​ទាំងនេះ បាន​ក្លាយជា​អនុស្សាវរីយ៍​ដ៏​ល្អ​មួយ​នៅពេលដែល​ពួកគេ​ឃ្លាត​ឆ្ងាយ​ពី​ស្រុកកំណើត ព្រោះថា​រាល់ពេល​ក​ក្តិ​ក​ធ្លាក់​ខ្យល់​ម្តងៗ គេ​តែងតែ​ឮសូរ​សំឡេង​សើច​ក្អាកក្អាយ​របស់​​ក្មេងៗ​ដែល​រត់​ត្របាញ់​ទៅ​រើស​ត្រី​ក្នុង​អន្លង់​របស់ខ្លួន ។ ដូច្នេះហើយ​បានជា​ឱ្យតែ​រូបភាព​ត្រី​អន្លង់​បង្ហោះ​ឡើង​​នៅក្នុង​ប​ញ្តា​ញ​សង្គម​ម្តងៗ គឺ​តែងតែ​ទទួលបាន​ការបញ្ចេញ​យោបល់​ជាច្រើន​ពី​រូបភាព​ទាំងនោះ ដែល​ភាគ​​ច្រើន​នៃ​ការបញ្ចេញ​យោបល់​នោះ គឺ​សុទ្ធតែ​បង្ហាញ​ពី​ជីវិត​ពី​អតីតកាល​របស់ខ្លួន ក៏ដូចជា​អនុស្សាវរីយ៍​កាលពី​​កុមារ​រ​ភាព​ផងដែរ ៕ ភូមិន្ទ​

  

  

Related