កម្ពុជារំពឹងថា ការបញ្ជូនមនុស្ស ទទួលការ​ បណ្តុះបណ្តាល និងធ្វើការនៅជប៉ុន នឹងងាយស្រួល ជាងមុន

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សា ការងារ ជាមួយអង្គការ សមាគមសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ហៅកាត់ ថា JCIA នៅព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានរំពឹងទុកថា ការបញ្ជូនមនុស្សទទួលការបណ្តុះបណ្តាល និងទៅធ្វើការនៅប្រទេស ជប៉ុន នឹងមានភាពងាយស្រួលដូចប្រទេសដទៃផ្សេងទៀត ខណៈដែលបច្ចុប្បន្នកម្ពុជាមានមនុស្សតែជិត ២ពាន់នាក់ប៉ុណ្ណោះ នៅប្រទេសនោះ។

ប្រសាសន៍ជម្រាបជូន លោក ហ្វូមីអូ យ៉ាម៉ាដា (Fumio Yamada) ប្រធានអង្គការសមាគមសហ ប្រតិបត្តិការ កម្ពុជាជប៉ុន ឯកឩត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានបន្តថា ក្នុងអំឡុងពេលឯកឩត្តមនឹង អញ្ជើញបំពេញ ដំណើរទស្សនកិច្ច នៅប្រទេសជប៉ុន នៅខែមីនា ឆ្នាំ២០១៦ខាងមុខ ដើម្បីតបទៅ នឹងការអញ្ជើញរបស់ អង្គការសមាគមសហប្រតិបត្តិការកម្ពុជាជប៉ុន។ លោកក៏មានបំណងចង់ជួប ក្រសួងមួយចំនួន ដើម្បីធ្វើការពន្យល់អំពីបញ្ហាបង្កើនប្រព័ន្ធបណ្តុះបណ្តាល ឲ្យទៅជាប្រព័ន្ធការងារ  ដែលនេះក៏ជាផល ប្រយោជន៍រួម សម្រាប់ប្រទេសទាំងពីរផងដែរ ប្រយោធន៍ក្នុងការបង្កើនទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែស្និទ្ធស្នាលនឹងគ្នាថែមទៀត។

ក្នុងជំនួបឱកាសនោះដែរ លោក ហ្វូមីអូ យ៉ាម៉ាដា (Fumio Yamada) បានថ្លែងឲ្យដឹងថា គោល បំណងចំនួន ២  ទី១)គឺរាយការណ៍អំពីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឲ្យ អង្គការសមាគម សហប្រតិបត្តិការកម្ពុជា-ជប៉ុន ប្រើប្រាស់អគារនៅក្នុងមជ្ឈមណ្ឌលមនុស្សចាស់ ធ្វើជា សាលា ដោយគ្រោងនឹងដាក់ឈ្មោះ JCIA ពោធិ៍សែនជ័យ ខលឡិច។ ហើយមុខវិជ្ជាដែលត្រូវបង្រៀន មានដូចជា មុខជំនាញថែទាំមនុស្សចាស់,  កិច្ចការងារផ្ទះ និងខាងផ្នែកអាយធីជាដើម។ ដោយឡែកគោលបំណងទី២  គឺជាការសំណូមពររបស់ក្រុមហ៊ុន  វី ណេត មកពីប្រទេសជប៉ុន ដោយ មានគម្រោងមកប្រទេសកម្ពុជា នាខែមករា ឆ្នាំ២០១៦ខាងមុខ ក្នុងគោលបំណង សុំចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយ ឯកឩត្តមរដ្ឋមន្រ្តីក្រសួងការងារ។

ជាការឆ្លើយតបផងដែរនោះ ឯកឩត្តមរដ្ឋមន្រ្តីលោក អ៊ិត សំហេង បានសម្តែងការអបអរសាទរដល់ អង្គការសមាគមសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ដែលទទួលបានអគារប្រើប្រាស់ជាសាលាបង្រៀន សេវាបណ្តុះបណ្តាល ការថែទាំមនុស្សចាស់ ដែលនោះជាសេវាកម្មថ្មីមួយសម្រាប់កម្ពុជា ហើយក៏ជា តម្រូវការ ចាំបាច់សម្រាប់គោលនយោបាយ ស្តីពីមនុស្សចាស់នៅកម្ពុជាផងដែរ ។  ជាមួយគ្នានោះ លោកក៏បានយល់ព្រមនូវសំណូមពររបស់ក្រុមហ៊ុន វី ណេត ដែលមានគម្រោងចង់ជួបពិភា ក្សាការងារជាមួយលោកនាខែមីនា ឆ្នាំក្រោយដែរ៕

កម្ពុជារំពឹងថា ការបញ្ជូនមនុស្ស ទទួលការ​ បណ្តុះបណ្តាល និងធ្វើការនៅជប៉ុន នឹងងាយស្រួល ជាងមុន

កម្ពុជារំពឹងថា ការបញ្ជូនមនុស្ស ទទួលការ​ បណ្តុះបណ្តាល និងធ្វើការនៅជប៉ុន នឹងងាយស្រួល ជាងមុន

កម្ពុជារំពឹងថា ការបញ្ជូនមនុស្ស ទទួលការ​ បណ្តុះបណ្តាល និងធ្វើការនៅជប៉ុន នឹងងាយស្រួល ជាងមុន