កម្ពុជា-ចិន ពិភាក្សា ពីគម្រោង សង់ផ្លូវល្បឿនលឿន ពីរាជាយស្ម័យាន ទៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានគម្រោងប្លង់ របស់ខេត្តអឺណាន នៃប្រទេសចិន នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះ បានពិភាក្សាគ្នា អំពីគម្រោងសាងសង់ផ្លូវល្បឿនលឿន (Expressway) ពីរាជាយស្ម័យាន(រ៉ារទេះភ្លើង) ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធ ការសិក្សាពីគម្រោងសាងសង់ផ្លូវល្បឿនលឿន នៅព្រឹកថ្ងៃទី១ ខែធ្នូ នាទីស្តីការក្រសួង លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ បានមានប្រសាសន៍ថា គម្រោងផ្លូវនេះ អាចចាប់ផ្តើមពីផ្លូវរថភ្លើងរ៉ាចាស់ ទៅព្រលានយន្តហោះ និងមានប្រវែងប្រហែលជាង ៩គីឡូម៉ែត្រ។

លោករដ្ឋមន្ត្រីបន្ថែមថា “អីចឹងខ្ញុំថា សម្រេចយកការសិក្សាហ្នឹងទៅ ដើម្បីជំរុញទៅថ្នាក់លើ ឲ្យគាត់ពិនិត្យពិចារណា ហើយធ្វើការសិក្សាលម្អិត ជជែកគ្នាលម្អិត ចាំទៅដល់ខាងលើហ្នឹង គឺគាត់អាចចាត់ចែង ដើម្បីឲ្យយើងទំនាក់ទំនងគ្នាតែម្តងទៅ”។

លោកបញ្ជាក់ថា ត្រូវដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលបានទទួលរងការប៉ះពាល់ពីគម្រោងធ្វើផ្លូវនេះ ប៉ុន្តែការដោះស្រាយនេះ ត្រូវការជំនួយពីក្រុមហ៊ុនចិន ដើម្បីផ្តល់ឲ្យពួកគាត់បានសមរម្យ ។  ការដោះស្រាយនេះ មិនត្រូវឲ្យពួកគាត់នៅតែក្រនោះទេ ត្រូវឲ្យពួកគាត់ទៅនៅកន្លែងណា ដែលរស់នៅស្រួលផងដែរ។

បើយោងតាមភាគីចិន បានឲ្យដឹងថា ការសាងសង់ផ្លូវនេះ មានគោលបំណងពីរ គឺទី១. សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយ ការកកស្ទះចរាចរណ៍នៅលើដងវិថីសហព័ន្ធរស្ស៊ី និងទី២. ជួយពន្លឿនការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នៅពេលដែលសាងសង់ផ្លូវនេះរួចរាល់ ក្រុមហ៊ុនក៏មានគម្រោង ធ្វើផ្លូវល្បឿនលឿនបន្ថែមទៀត ពីព្រលានយន្តហោះអន្តរជាតិ ទៅខាងរង្វង់មូលចោមចៅផងដែរ។

សូមបញ្ជាក់ថា ការសាងសង់ផ្លូវល្បឿនលឿននេះ មិនទាន់ដឹងថា ក្រុមហ៊ុនចាប់ផ្តើមដំណើរការនៅពេលណា ហើយចំណាយថវិកា អស់ប៉ុន្មាននោះទេ ដោយសារតែបច្ចុប្បន្ន ក្រសួងសាធារណការ និងក្រុមហ៊ុនកំពុងតែពិនិត្យសិក្សា ពីផលប៉ះពាល់នៅឡើយ៕

កម្ពុជា-ចិន ពិភាក្សា ពីគម្រោង សង់ផ្លូវល្បឿនលឿន ពីរាជាយស្ម័យាន ទៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ

កម្ពុជា-ចិន ពិភាក្សា ពីគម្រោង សង់ផ្លូវល្បឿនលឿន ពីរាជាយស្ម័យាន ទៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ

កម្ពុជា-ចិន ពិភាក្សា ពីគម្រោង សង់ផ្លូវល្បឿនលឿន ពីរាជាយស្ម័យាន ទៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ