ខណ្ឌច្បារអំពៅ បើកកិច្ចប្រជុំ សាមញ្ញ លើកទី១៨ អាណត្តិទី២

ភ្នំពេញ ៖ កាលពីវេលាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅសាលាខណ្ឌច្បារអំពៅ មានរៀបចំបើកកិច្ចប្រជុំសាមញ្ញ លើកទី១៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌ ក្រោមវត្តមានលោក អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកណុប ផា អភិបាលរងខណ្ឌច្បារអំពៅ ព្រមទាំងមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាអភិបាលរង នាយកនាយករងរដ្ឋបាល ចៅសង្កាត់ អធិការរងខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថ និងក្រុមមន្ត្រីចំណុះជំនាញសាលាខណ្ឌជាច្រើននាក់ទៀត ។

នាឱកាសនោះ សមាជិកក្រុម ប្រឹក្សាស្នើអោយគណៈអភិបាល អនុវត្តដោយភាពទទួលខុសត្រូវនោះ រួមមាន ១- ការចុះ ធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋក្រីក្រនៅតាមបណ្តាសង្កាត់ទាំង៨  ,២-រៀបចំប្រមូល សំរាមចេញពីសង្កាត់ចំនួន៤ ដែលទើបតែកាត់ចេញ ពីរដ្ឋបាលខេត្តកណ្តាលឲ្យស្ថិតក្រោមការគ្រប់គ្រង របស់ខណ្ឌច្បារអំពៅ ,៣-បញ្ហារថយន្តដឹកខ្សាចចេញពីដេប៉ូ២-៣កន្លែងស្ថិតនៅក្នុងសង្កាត់វាលស្បូវ  សង្កាត់ព្រែកឯង និងសង្កាត់ ក្បាលកោះ ធ្វើអោយខ្សាច់ កំពុប ពេញផ្លូវជាតិលេខ១ ប៉ះពាល់សណ្តាប់ ធ្នាប់សា ធារណៈ បង្កគ្រោះថ្នាក់ដល់ អ្នកដំណើរ និងបញ្ហាចែក ចាយ  ប្រើប្រាស់ថ្នាំញៀន រួមជាមួយល្បែងស៊ីសងគ្រប់ប្រភេទ ។

ឆ្លើយតបជាមួយនិងការ លើកឡើងរបស់សមាជិកក្រុមប្រឹក្សា ពីបញ្ហាប្រឈមដែលនៅសេសសល់ លោកណុប ផា អភិបាលរងខណ្ឌតំណាង អោយលោកអភិបាលខណ្ឌច្បារអំពៅ បានថ្លែងដូច្នេះថា ការចុះធ្វើអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋមន្ត្រី ទទួលបន្ទុកអនុវត្តផែនការសកម្មភាព បានខិតខំចុះធ្វើ ដើម្បីកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ ស្ទើរតែរួចរាល់អស់ហើយ នៅសល់តែសង្កាត់ចំនួន៣ប៉ុណ្ណោះ ដែលមានភាពស្មុគ្រស្មាញបន្តិច ដូចជាសង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ និងសង្កាត់និរោធ យ៉ាងណាក៏ដោយក្រុមការងារ និងបន្តចុះធ្វើអត្តសញ្ញាណកម្មឲ្យរួចរាល់ ។

ជាមួយគ្នានេះ លោកអភិបាលរង ខណ្ឌបានធ្វើការផ្តាំផ្ញើឲ្យមន្ត្រីទទួលបន្ទុក អនុវត្តផែនការសកម្មការងារ របស់រដ្ឋបាលខណ្ឌច្បារអំពៅ ត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវ ប្រកបដោយឆន្ទៈ ក្នុងការបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី២ ពិភាក្សាលើរបៀបវារចំនួន៦ ក្នុងនោះ ១.ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី២, ២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តន៍ការងារ របស់ស្ថាប័នខណ្ឌច្បារអំពៅ ប្រចាំខែវិច្ឆិកា ,  ៣.ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគយល់បីឆ្នាំ ប្រចាំខណ្ឌច្បារអំពៅ ,
៤.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្តីសមបរេចស្តីពីការកែសម្រួលប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការ សម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ, ៥.ពិនិត្យ និងអនុម័តលើ សេចក្តីព្រាងប្រតិទិនការងារសម្រាប់ការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ខណ្ឌច្បារអំពៅ (២០១៦-២០១៨), ៦.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង តារាងបែងចែកប្រាក់រង្វាន់លើក ទឹកចិត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌច្បារអំពៅ និង៦.បញ្ហាផ្សេងៗ៕

ខណ្ឌច្បារអំពៅ បើកកិច្ចប្រជុំ សាមញ្ញ លើកទី១៨ អាណត្តិទី២

ខណ្ឌច្បារអំពៅ បើកកិច្ចប្រជុំ សាមញ្ញ លើកទី១៨ អាណត្តិទី២

ខណ្ឌច្បារអំពៅ បើកកិច្ចប្រជុំ សាមញ្ញ លើកទី១៨ អាណត្តិទី២

ខណ្ឌច្បារអំពៅ បើកកិច្ចប្រជុំ សាមញ្ញ លើកទី១៨ អាណត្តិទី២