អ្នកនាំពាក្យ៖ CNRP នៅតែរង់ចាំ ជួបចរចា ជាមួយCPP

ភ្នំពេញ៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ (CNRP) បានថ្លែងថា គណបក្សរបស់លោក នៅតែទន្ទឹងរង់ចាំជួបចរចា ជាមួយគណបក្សប្រជាជនកម្ពុជា(CPP) ទោះបីជា CPP ជាប់រវល់យ៉ាងណាក៏ដោយ ដើម្បីពិភាក្សាបញ្ហានយោបាយ ដែលបានកើតមានឡើង ក្នុងរយៈពេលចុងក្រោយនេះ ។

លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងែទី១ ខែធ្នូ ឆ្នាំ២០១៥ថា    “ប្រហែលជាគណបក្សកាន់អំណាច សំឡេងភាគច្រើននៅក្នុងរដ្ឋសភា គាត់មានការងារច្រើនបានជារវល់ ។ ប៉ុន្ដែគណបក្សសង្គ្រោះជាតិយើង នៅតែរក្សាវប្បធម៌នានា ដើម្បីចង់ឲ្យមានការជួបគ្នាដើម្បីជជែកគ្នា ជាមួយសំឡេងភាគតិច និងសំឡេងភាគច្រើន ដូច្នេះប្រហែលជាគាត់អាចចប់ការងារ អាចមានពេលវេលាជួបគ្នាបាន”។

សូមបញ្ជាក់ថា ក្រោយពីការត្រឡប់មកដល់របស់ លោក កឹម សុខា នៅថ្ងៃទី២៤ ខែវិច្ឆិកា កន្លងមកនេះ ភាគីទាំងពីរមានគម្រោង ជួបពិភាក្សាគ្នាជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែត្រូវបរាជ័យទៅវិញ ដោយសារខាងគណបក្សប្រជាជនកម្ពុជា អះអាងថា ថ្នាក់ដឹកនាំខ្លួនជាប់បំពេញបេសកកម្ម ដើម្បីផលប្រយោជន៍ជាតិ៕

អ្នកនាំពាក្យ៖ CNRP នៅតែរង់ចាំ ជួបចរចា ជាមួយCPP