រកឃើញ​មូលហេតុ​ដែល​នាំ​ឲ្យ​ធ្លាក់​យន្តហោះ AirAsia កាលពី​ឆ្នាំមុន​

​បញ្ហា​ទាក់ទង​នឹង​គ្រឿង​បញ្ជា​និង​ការបាត់បង់​ការគ្រប់គ្រង​របស់​ពី​ឡុ​ត​ជា​មូល​ហេតុដែល​នាំ​ឲ្យ​ធ្លាក់​យន្តហោះ​AirAsia 320 ជើងហោះហើរ QZ8501 ក្នុង​សមុទ្រ​ជ្វា កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​របាយ​ការ​ណ៏​របស់​ក្រុម​អ្នកស៊ើប​អង្កេត​ឥណ្ឌូនេស៊ី​។

​ក្នុង​របាយ​ការ​ណ៏​មួយ​ដែល​ចេញ​ដោយ​គណកម្មការ​សុវត្ថិភាព​ដឹកជញ្ជូន​របស់​ឥណ្ឌូនេស៊ី ការ​គាំង​ប្រព័ន្ធ​បញ្ជា​ចង្កូត​គឺជា​មូលហេតុ​សំខាន់​នាំ​ដល់​ការធ្លាក់​យន្តហោះ AirAsia 320 ដែល​បណ្ដាល​ឲ្យ​អ្នកដំណើរ​១៦២​នាក់​បាត់​បង់ជីវិត កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៤ ។​

​យោងតាម​របាយ​ការ​ណ៏​ដដែល ដំបូង​គ្រឿង​បង្គុំ​របស់​ចង្កូត​យន្តហោះ​មាន​បញ្ហា ហើយ​បាន​បញ្ជូន​ការព្រមាន​ទៅដល់​ពី​ឡុ​ត​។ ក្រោយមក ពី​ឡុ​ត​បាន​បិទ​ប្រព័ន្ធ​បញ្ជា​មួយផ្នែក​របស់​យន្តហោះ ក៏ដូចជា​ប្រព័ន្ធ​បញ្ជា​យន្តហោះ​ស្វ័យប្រវត្តិ​ផងដែរ​។ ប៉ុន្តែ​ពួកគេ​បែរជា​មិនអាច​គ្រប់គ្រង​បាន​ទៅវិញ​។ យន្តហោះ​បាន​រលត់​មុននឹង​ធ្លាក់​ចូលក្នុង​សមុទ្រ​។​
 

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​