នគរ​បាល​អន្តោ​ប្រវេសន៍​ចុះ​ពិនិត្យ​រដ្ឋ​បាល​ឃាត់​ជន​ជាតិ​វៀត​ណាម​ខុស​ច្បាប់​២៥នាក់​នៅ​ភូមិ​សាមគ្គី

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​ជាតិ​វៀត​ណាម​ស្នាក់​នៅ​អត់​ច្បាប់​ចំនួន​២៥​នាក់​ ក្នុង​នោះ​ស្រី​១២​នាក់​ ប្រុស​១៣​នាក់​ ត្រូវ​នគរ​បាល​នាយក​ដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្ត​នីវិត​វិធី​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ឃាត់​ខ្លួន​ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ពួក​គេ​គ្មាន​លិខិត​ស្នាម​ស្នាក់​នៅ​ រួច​បញ្ជូន​ទៅ​កាន់​នាយក​ដ្ឋាន​ដើម្បី​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​។

ប្រតិ​បត្តិ​ការ​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១ ធ្នូ នេះ នៅ​ភូមិ​សាមគ្គី សង្កាត់​ប្ញស្សី​កែវ ខណ្ឌ​ប្ញស្សី​កែវ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ ប៉ុក ប៊ុន​ឈាង ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្ត​នីវិត​វិធី​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​។

គួរ​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ក៏​ប្រមូល​បាន​ជន​ជាតិ​វៀត​ណាម​ស្នាក់​នៅ​ខុស​ច្បាប់​ចំនួន​២១​នាក់​ផង​ដែរ ហើយ​នៅ​ថ្ងៃ​នេះ​ក៏​បន្ត​ឆែក​ភូម​ិ​សាមគ្គី​នេះ​ឃាត់​បាន​សរុប​២៥​នាក់​ទៀត​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​