នាវាជប៉ុន ចេញដំណើរទៅ អង់តាក់ទិក ដើម្បីស្រាវជ្រាវ រកត្រីបាឡែន

ស៊ិម៉ូណូស៊ីគី ៖ នៅព្រឹកថ្ងៃអង្គារនេះ នាវាជប៉ុនជាច្រើនគ្រឿង បានចាកចេញ ពីកំពង់ផែភាគខាងលិច ប្រទេស ធ្វើដំណើរឆ្ពោះទៅកាន់មហាសមុទ្រអង់តាក់ទិក ក្នុងគោលបំណងបន្ដការ ស្រាវជ្រាវត្រីបាឡែន នៅទីនោះជា លើកដំបូង ចាប់តាំងពីតុលារអន្ដរជាតិ បានប្រឆាំងទៅនឹងការអនុវត្តដូចគ្នានេះ នៅមហាសមុទ្រ ប៉ាស៊ីហ្វិក កាលពីឆ្នាំមុន។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា នាវារបស់ ជប៉ុន ចំនួន ២គ្រឿង បានចាកចេញខេត្តយ៉ាម៉ាគូជិ ដើម្បីចូលរួមដំណើរស្រាវជ្រាវជាមួយនឹងនាវា នីសស៊ី ម៉ារ៉ូ មកពីខេត្ត ហ៊ីរ៉ូស៊ីម៉ា និងនាវាដទៃទៀតដែលបានចាកចេញ ពីកំពង់ផែរួមទៅ ហើយ ស្ថិតនៅតំបន់ភាគ ខាងជើង ខេត្តមីយ៉ាហ្គ៊ី កាលពីថ្ងៃម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា នាវាស្រាវជ្រាវត្រីបាឡែន ចំនួន ៤គ្រឿង ត្រូវបានអមដំណើរដោយទូកល្បាត របស់ ទីភ្នាក់ងារ នេសាទមួយគ្រឿង ប៉ុន្ដែវាត្រូវបានគេជឿជាក់ថា គ្រាន់តែជារូបភាពដែលជប៉ុន ចង់ចង្ហាញឲ្យពិភព លោកឃើញប៉ុណ្ណោះ ដែល តាមពិតគឺទៅ គឺក្រុមអ្នកឃ្លាំមើលសង្ស័យថា ជប៉ុន ទៅទីនោះដើម្បីនេសាទ ត្រីបាឡែនទៅវិញទេ។

ក្បួននាវានេះត្រូវបានកំណត់ពេលវេលាដើម្បីនេសាទត្រីបាឡែន ចាប់តាំងពីចុងខែនេះ ដល់ខែមីនា ដោយ ទទួលបានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ដែលបាននិយាយថា ការស្រាវជ្រាវ របស់ប្រទេស ជប៉ុន មានជាក់ស្ដែង គឺការធ្វើពាណិជ្ជកម្មនេសាទត្រីបាឡែន និងបានបញ្ជាឲ្យ ខ្លួនផ្អាកកាលពីក្នុងខែមីនា ឆ្នាំ២០១៤៕

នាវាជប៉ុន ចេញដំណើរទៅ អង់តាក់ទិក ដើម្បីស្រាវជ្រាវ រកត្រីបាឡែន