សវនាការ​សំណុំរឿង​ឃាត​កម្ម​សម្លាប់​សង្សារ​បាន​បញ្ចប់ហើយ ចៅ​ក្រម​សម្រេច​ស៊ើប​អង្កេត​ឡើង​វិញ

រាជ​ធានី​ភ្នំពេញ​ ៖ តាមសេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​​ថា សំណុំរឿង​ឃាតកម្ម​សម្លាប់​សង្សារ​យក​សពទៅ​ទម្លាក់​នៅមាត់​ទឹក​ក្រោយ​សាលា​បឋម​សិក្សា​ជ្រោយ​ចង្វារ​បាន​បញ្ចប់​ហើយ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ ដោយ​ចៅ​ក្រម​សម្រេច​ចាត់​របៀប​បង្វិល​សំណុំ​រឿង​ឱ្យ​ស៊ើប​អង្កេត​ឡើង​វិញ។

គួរបញ្ជាក់ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ នេះ បាន​បន្ត​បើក​សវនាការ​លើ​សំណុំរឿង​ជន​ត្រូវ​ចោទ​សម្លាប់​សង្សារ​ស្ត្រី​ជា​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា គណនេយ្យ ហើយ​យក​សាកសព​ទៅ​ទម្លាក់​ចោល​នៅ​មាត់ទឹក​ក្បែរ​សាលា​បឋម​សិក្សា​ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ​។

ប្រធាន​ក្រុមប្រឹក្សា គឺ​លោក​វ៉េ​ង ហ៊​ត់ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចំពោះ​មុខ​ជន​ត្រូវ​ចោទ ហុង កាលី​ឌី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​មេធាវី​ការពារ​ក្តី​។

កាលពី​សវនាការ​ថ្ងៃ​ទី​៣០ តុលា កន្លង​ទៅ សាក្សី​មួយ​ចំនួន​បាន​ព្យាយាម​ឆ្លើយ​ដោះ​បន្ទុក​ឱ្យ​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​នេះ​ដែរ​។

សាក្សី​ទាំងនោះ​បញ្ជាក់​ប្រហាក់ប្រហែល​គ្នា​ប្រាប់​អង្គ​សវនាការ​ថា នៅ​មុន​ថ្ងៃ​កើតហេតុ និង​ថ្ងៃ​កើតហេតុ ឈ្មោះ​ហុង កាលី​ឌី​ន បាន​ស្ថិត​នៅ​ជួបជុំ​គ្នា​មិន​បាន​ទៅ​ណា​ទេ នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ឈ្មោះ​ហុង កាលី​ឌី​ន ពុំ​បាន​សម្លាប់​នារី​ជា​សង្សារ​ឈ្មោះ​សុង ដា​វី​ន ឡើយ​។

ទោះបីជា​យ៉ាងណា​សវនាការ​នេះ គឺ​គ្រាន់តែ​ចាប់ផ្តើម​សាកសួរ​សាក្សី​ប៉ុណ្ណោះ ហើយ​លទ្ធផល​ក៏​ពុំ​ទាន់​ដឹង​នោះ​ដែរ​៕