​លោក​​អភិ​បាល​រង​ខេត្ត នាំ​យក​អំណោយ​ជូន​ដល់​​មន្ត្រី​​​ចូល​និវត្តន៍​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក លី សារី អភិបាលរង​ខេត្ត​ បាន​នាំ​យក​អំណោយ​សប្បុរស​ជន​ទៅ​ជូន​ដល់​​មន្ត្រីរាជការ​ដែល​ចូល​និវត្តន៍​​​​៣​គ្រួសារ​ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ​វិច្ឆិកា ​២០១៥ ​នៅ​ក្រុង​សិរី​សោភ័ណ​ ​។

លោក លី សារី បាន​មាន​ប្រសាសន៍​ថា​​ ​អ​តី​ត​មន្ត្រីរាជការ​ដែល​បាន​ចូល​និវត្តន៍​​ទាំង​៣​រូប មាន​ ១-​លោក​ ឈុំ សម្បត្តិ អាយុ​៧២​ឆ្នាំ​ (​អ​តី​តជា​មេ​បញ្ជា​ការ​សឹក​រង​​ស្រុក​សិរី​សោភ័ណ) ​​​​មាន​​ជំងឺ​លើសឈាម ២-​លោក​ មី ម៉ៃ អាយុ​៧៤​ឆ្នាំ ​(​អ​តី​តមេឃុំ​កំពង់ស្វាយ​) ​មាន​ជំងឺ​លើសឈាម​ និង​៣-​លោក​ ប្លង់ អោន អាយុ​៧៧​ឆ្នាំ​ (អ​តី​ត​មេឃុំ​ព្រះ​ពន្លា) ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​​ ។

​អំណោយ​​ដែល​យកទៅចែក​ជូន​​ទាំង​៣​គ្រួសារ​ ​ដោ​យ​ក្នុង​​១​គ្រួសារ​ទទួល​បាន​ ​​​ប្រាក់​​ចំនួន​៣០​ម៉ឺន​រៀល ទឹកត្រី/​ទឹកស៊ីអ៊ីវ​ចំនួន​២​យួរ អង្ករ​ចំនួន​៥០​គីឡូក្រាម ត្រីខ​១​យួរ មី១​កេស និង​ទឹក​​បរិ​សុទ្ធ​២​យួរ​ផង​ដែរ ។

លោក លី សារី បាន​បញ្ជាក់​ថា​ ​អំណោយ​ទាំង​អស់​​ខាង​លើ​ គឺ​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​របស់​​លោក គង់ ប៊ុ​ន​ពួយ (​ប្រាក់​​ខ្មែរ​ចំនួន​៥០​ម៉ឺន​រៀល) លោក ង៉ែត ព្រឿ​ង (ប្រាក់​អាមេរិក​​ចំនួន​១០០​ដុល្លារ) ​និងលោក​អាចារ្យ ភ័​ត្រ​ (ប្រាក់​អាមេរិក​​ចំនួន​៣០​ដុល្លារ) ​៕