ការងារមាមាញឹក មិនអាចជា ឧបសគ្គស្នេហា រវាង Kim Woo Bin និងនាង Shin Min Ah

កូរ៉េ៖ គូស្នេហ៍តារាសម្តែង ដែលកំពុងលេចធ្លោ ក្នុងវិស័យសិល្បៈកូរ៉េ លោក Kim Woo Bin និងនាង Shin Min Ah បើទោះបីជាកាងាររវល់ខ្លាំងប៉ុណ្ណា ក៏មិនអាចក្លាយជាឧបសគ្គរបស់គេឡើយ ។  

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា តារាសម្តែងវ័យ៣១ឆ្នាំ នាង Shin Min Ah និងគូស្នេហ៍ជាមិត្តរួមអាជីព វ័យ២៦ឆ្នាំលោក Kim Woo Bin ថ្មីៗនេះ ទំនាក់ស្នេហារបស់អ្នកទាំងពីរ នៅតែបន្តទៅមុខ ហើយការងារមមាញឹក មិនអាចជាឧបសគ្គស្នេហាអ្នកទាំងពីរឡើយ គឺមិនដូច គូស្នេហ៍ផ្សេងៗទៀត ដែលគ្រប់ពេលបែកគ្នា គឺបន្ទោសលើការងាររវល់ ។

ប្រភព័ត៌មានដដែល បានឲ្យដឹងថា ក្នុងពេលជួបសម្ភាសជាមួយកម្មវិធី “Radio Star”  វិទ្យុ MBC តារារូបសង្ហា Kim Woo Bin ពេលត្រូវគេសួរថា តើទំនាក់ទំនងស្នេហា របស់លោកយ៉ាងម៉េចហើយ? ពេលនោះ Woo Bin បានកែប្រែស្ថានភាព ដោយនិយាយថា ខ្លួនស្តាប់មិនបាន ជាមូលហេតុធ្វើឲ្យអ្នកគាំទ្រគិតថា ស្នេហាអ្នកទាំងកំពុងរអាក់រអួល។

ដំណឹងស្នេហាតារាសម្តែង Kim Woo Bin និងនាង Shin Min Ah ត្រូវបានបែកធ្លាយ កាលពីខែតុលាកន្លងទៅ ក្រោយគេថតបានអ្នកទាំងពីរ ដើរលេងជាមួយគ្នា ហើយក្រោយមកបានប្រកាស ជាសាធារណៈ៕    

ការងារមាមាញឹក មិនអាចជា ឧបសគ្គស្នេហា រវាង Kim Woo Bin និងនាង Shin Min Ah