មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កែសម្រួល សមាសភាព គណៈគ្រប់គ្រងថ្មី

ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើការកែសម្រួលសមាសភាពគណៈគ្រប់គ្រងថ្មី នៅក្នុងមជ្ឈមណ្ឌលរបស់ខ្លួន ប្រយោជន៍ពង្រឹងប្រសិទ្ធិភាព ក្នុងការងារផលិតព័ត៌មាន ឱ្យកាន់តែល្អប្រសើរ និងវិជ្ជាវីវៈ ប្រកបដោយការទទួលខុសត្រូវកាន់តែខ្ពស់ ថែមមួយកម្រិតទៀត។

យោងតាមសេចក្តីប្រកាសតែងតាំងរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចុះនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ បានតែងតាំងលោក វាសនា ដារ៉ាវិជ័យ ជាទីប្រឹក្សាជាន់ខ្ពស់ប្រចាំមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ស៊ាន កុសល ជានិពន្ធនាយកកាសែតដើមអម្ពិល និង លោក ជា គឹម សាន។

ជាមួយគ្នានេះ លោក ចាយ សុភ័ក្រ្ត ក៏ត្រូវបានតែងតាំងជាប្រធានផ្នែកទីផ្សារជាន់ខ្ពស់ លោក សែន បញ្ញា ជាប្រធានហិរញ្ញវត្ថុ និងលោក ញិល សំបូរ ជាប្រធានផ្នែករដ្ឋបាល លោក ថៃ ចំរុង ជំនួយការអគ្គនាយក និង លោក សយ រិទ្ធី ជំនួយការនាយកប្រតិបត្តិ និងទទួលផ្នែកបច្ចេកទេស។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ លោក សយ វិចិត្រ ត្រូវបានតែងតាំងជា នាយកប្រតិបត្តិ និង លោក សយ សុភា ជានិពន្ធនាយកគេហទំព័រដើមអម្ពិល www.dap-news.com www.lookingtoday និង www.hotnews.lookingday និងកញ្ញា ហូន ស្រីលីន និពន្ធនាយករងប្រចាំការ។

មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល សង្ឃឹមយ៉ាងមុតមាំថា មិត្តអ្នកអានរបស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងបន្តគាំទ្រតទៀត។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្តេជ្ញាចិត្ត ក្នុងការផលិតព័ត៌មាន ទាន់ហេតុការណ៍ ជូនប្រិយមិត្តមិនឲ្យខកបំណងឡើយ.

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មានកាសែតដើមអម្ពិល គេហទំព័រព័ត៌មានទាន់ហេតុការណ៍ដើមអម្ពិល www.dap-news.com គេហទំព័រផ្តល់ការកម្សាន្ត www.lookingtoday.com និង www.hotnews.lookingtoday.com ព្រមទាំងវិទ្យុដើមអម្ពិល FM93.75Mhz៕

មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កែសម្រួល សមាសភាព គណៈគ្រប់គ្រងថ្មី

លោក វាសនា ដារ៉ាវិជ័យ ប្រឹក្សាជាន់ខ្ពស់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល

មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កែសម្រួល សមាសភាព គណៈគ្រប់គ្រងថ្មី

លោក ស៊ាន កុសល និពន្ធនាយកាសែត ដើមអម្ពិល

មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កែសម្រួល សមាសភាព គណៈគ្រប់គ្រងថ្មី

លោក ជា កឹមសាន និពន្ធនាយករង កាសែត ដើមអម្ពិល

មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កែសម្រួល សមាសភាព គណៈគ្រប់គ្រងថ្មី

លោក ញិល សំបូរ ប្រធានផ្នែករដ្ឋបាល

មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កែសម្រួល សមាសភាព គណៈគ្រប់គ្រងថ្មី

លោក ថៃ ចំរុង ជំនួការផ្ទាល់អគ្គនាយក

មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កែសម្រួល សមាសភាព គណៈគ្រប់គ្រងថ្មី

លោក សែន បញ្ញា ប្រធានផ្នែកហិរញ្ញវត្ថុ 

មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កែសម្រួល សមាសភាព គណៈគ្រប់គ្រងថ្មី

លោក សយ រិទ្ធី ជំនួយការនាយកប្រតិបត្តិ ទទួលបន្ទួកកិច្ចការបច្ចេកទេស

មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កែសម្រួល សមាសភាព គណៈគ្រប់គ្រងថ្មី