កម្ពុជា​-​ថៃ​​រួម​គ្នា​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍

ខេត្តបន្ទាយមានជ័យ ៖ កម្ពុជា​-​ថៃ​បាន​រួម​គ្នា​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៦០០​នាក់ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០១ ធ្នូ ២០១៥ នៅ​ផ្សា​ណ​ង​ព្រឺ ស្ថិត​ក្នុងភូមិ​ណ​ង​ព្រឺ ឃុំ​/​ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រះ​កែវ ។

លោក ថាំ​ម៉ាក់​ស៊ុ​ក រ៉ាត់​ថា​ក់​ណា​ថា​ន់​យ៉ា អភិបាលរង​ខេត្ត​ស្រះ​កែវ បាន​មាន​ប្រសាសន៍​ថា ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍​ឆ្នាំ​២០១៥​នេះ​ត្រូវ​បាន​រួម​គ្នា​រវាង​ថៃ​-​កម្ពុជា ដែល​ត្រូវ​បាន​ចូលរួម​ទាំងអស់​គ្នា​ការពារ​ការ​រីក​រាលដាល និង​កាត់​បន្ថយ​មេរោគ​អេ​ដស៍ ។ តាម​រយៈ​វិធានការ​អប់រំ​ បង្ការ​ ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ស្រោមអនាម័យ​ឲ្យ​បាន​១០០% ការ​គ្រប់គ្រង​ជំងឺ​កាមរោគ ការ​ផ្តល់​ប្រឹក្សា និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍​ឲ្យ​បានជា​ប្រចាំ ការ​ប្រើប្រាស់​ម្ជុល​សឺ​រ៉ាង​ដែល​ស្អាត​គ្មាន​មេរោគ​ជាដើម​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។

លោក គោ​ស៊ុំ សា​រឿ​ត អភិបាល​ខេត្តបន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​១៧​ហើយ​ដែល​ភាគី​កម្ពុជា​-​ថៃ​ធ្វើ​រួម​គ្នា​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជម្ងឺ​អេស​ដ៍ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់ពី​ឆ្នាំ​១៩៨៨ ធ្វើ​ជា​រៀង​រាល់​ឆ្នាំ រហូត​ដល់​ឆ្នាំ​២០១៥ ​ធ្វើ​នៅ​ផ្សារ​ណ​ង​ព្រឺ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ដែល​ជាប់​ព្រំដែន​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ដែល​មាន​ប្រជាពលរដ្ឋ​កម្ពុជា​-​ថៃ​ចូលរួម​៦០០​នាក់ ។

លោក​បាន​មាន​ប្រសាសន៍​ថា ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍​០១​ធ្នូ ដើម្បី​ធានា​អនុវត្តន៍​ឲ្យ​បាន​សម្រេច​បាន​ជោគជ័យ​នូវ​គោលដៅ​សូន្យ​បី​នា​ឆ្នាំ​២០២០ ។ កន្លង​មក​ជម្ងឺអេដស៍​មានការ​រីក​រាលដាល​ ដោយ​ការ​យកចិត្ត​ទុក​ពី​រាជរដ្ឋាភិបាល​អប់រំ​ណែនាំ ជម្ងឺអេដស៍​ថយ​ចុះ​ តែ​រាល់ថ្ងៃ​ប្រឈម​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង ដែល​ជា​ការ​ព្រួយ​បារ​ម្មយ៉ាង​ខ្លាំង​នៅ​កម្ពុជា ៕