Man City និង Liverpool ផ្តោត​អារម្មណ៍​លើ​ការ​ប្រកួត League Cup វិញ

Manchester City និង Liverpool មាន​បញ្ជី​ឈ្មោះក្រុម​ដែល​ត្រូវ​ប្រជែង​ដណ្តើម​កៅអី​មួយ​ក្នុង​ការប្រកួត League Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៅពាក់​កណ្តាល​សប្តាហ៍​នេះ ខណៈ​ដែល​យុទ្ធនាការ​នេះឈាន​ទៅ​វគ្គ ៨ ក្រុម​ចុង​​ក្រោយ​ដោយគ្មាន​វត្ត​មានក្រុមខ្លាំង​ៗ​ច្រើន​។

ManCity-Team

ខណៈ​​ដែល Arsenal, Manchester United, Tottenham Hotspur និង​ម្ចាស់​ការ​​ពារ​តំណែង​ជើងឯក​ Chelsea សុទ្ធសឹង​បាន​ធ្លាក់​ចេញ​រួច​ជា​ស្រេច Man City និង Liverpool នឹងសម្លឹង​កៅអី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​​នា​ថ្ងៃទី ២៨ ខែ​កុម្ភៈ រួចជា​ស្រេច​នៅ​កីឡ​ដ្ឋាន Wembley​។

Man City ដែលត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ​ក្រុម Hull City នៅ​រាត្រីនេះ បាន​ទទួល​ជ័យជម្នះ ៣-១ លើ​ក្រុម Southampton កាល​ពី​ចុង​សប្តាហ៍​មុន ហើយ​ក្រោយ​ពីបាន​ចាញ់​ក្រុម Liverpool និង Juventus ក្នុងការប្រកួត ២ លើក​ចុង​ក្រោយ​របស់​ពួក​គេ អ្នកចាំទី Willy Caballero សង្ឃឹម​ថា ការ​ទទួល​ជ័យជម្នះ​កាលពីថ្ងៃ​សៅរ៍ នឹង​បង្ហាញ​ពី​ការផ្លាស់ប្តូរ​៕

  • Man City និង Liverpool ផ្តោត​អារម្មណ៍​លើ​ការ​ប្រកួត League Cup វិញ已关闭评论
  • 206 views
  • Hide Sidebar
    A+
Publish on:2015/12/01  Category:កីឡា