តុលាការ​ចេញ​ដីកា​ចាប់​អ្នក​កាន់​ហ្វេសប៊ុក​លោក សម រង្ស៊ី-​ជំនួយការ​លោក ហុង សុខហួរ

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​កាន់​ទំព័រ​ហ្វេសប៊ុក (Facebook Page) របស់​លោក សម រង្ស៊ី និង​ជំនួយការ​លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ពី​បទ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការ​ចេញ​ដីកា​ចាប់​ខ្លួន​មន្ត្រី​គណបក្ស ២​រូប​បន្ថែម​ទៀត​នេះ ថា​ជា​រឿង​នយោបាយ និង​កៀបសង្កត់​លើ​គណបក្ស។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ថា ការ​ចេញ​ដីកា​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​នេះ គឺ​ជា​ការ​ស​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា តុលាការ​កម្ពុជា បច្ចុប្បន្ន​មិន​ឯករាជ្យ ធ្វើ​ការ​ក្រោម​ឥទ្ធិពល​នយោបាយ។ លោក​ថា ការ​ចាប់​ខ្លួន និង​ចេញ​ដីកា​ចាប់​ខ្លួន​សកម្មជន អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ហូរហែ ស្រប​ពេល​ដែល​រឿង​អយុត្តិធម៌​ជា​ច្រើន​បាន​កើត​មាន​មក​លើ​គណបក្ស ដូចជា​រឿង​អំពើ​ហិង្សា​លើ​អ្នក​តំណាងរាស្ត្រ ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំង​អស់​ជា​រួម ដែល​មិន​ជា​ករណី​ដាច់​ដោយឡែក​នោះ​ទេ។

សូម​រង់ចាំ​អាច​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។