Messi, Neymar និយាយ​​​រឿង Suarez ធ្លាក់​ចេញ​ពី​បញ្ជី​ Ballon d’Or


Messi, Neymar និយាយ​​​រឿង Suarez ធ្លាក់​ចេញ​ពី​បញ្ជី​ Ballon d’Or

កីឡាករ​ឆ្នើម​២​រូប​របស់​Barcelona គឺ Messi និង Neymar គិត​ថា​មិត្ត​រួម​ក្រុម​របស់​ពួកគេ Luis Suarez គួរ​តែ​ជា​អ្នក​ដែល​ត្រូវ​ជ្រើស​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ FIFA Ballon d’Or ជាង​កីឡាករ Cristiano Ronaldo។ ការ​លើក​ឡើង​របស់​កំពូល​ខ្សែប្រយុទ្ធ​ទាំង២ សំអាង​ទៅ​លើ​ហេតុផល ​Suarez គឺជា​កម្លាំង​សំខាន់​មួយ​ដែល​ជួយ Barca ក្តោប​ពានធំៗ៣ជា​ប្រវត្តិសាស្ត្រ​កាល​ពី​រដូវកាល​ចាស់។

 

Messi, Neymar និយាយ​​​រឿង Suarez ធ្លាក់​ចេញ​ពី​បញ្ជី​ Ballon d’Or

 

ក្នុង​ឱកាស​ចូលរួម​ពិធី​ប្រគល់​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​ដល់​កីឡាករ​អាជីព​នៅ La liga យប់មិញ​ Messi ដែល​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ អាហ្សង់ទីន​បាន​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌មានទាក់ទង​នឹង Suarez ថា៖ “ខ្ញុំ​ចង់​ឡើង​ឈរ​លើ​វេទិកា Ballon d’Or ជាមួយ Neymar និង Luis។ Luis សក្ដិសម​នឹង​ឡើងវគ្គ​ចុងក្រោយ​ជាមួយ​ពួក​យើង តែ Ronaldo ក៏​ធ្វើ​បាន​ល្អ​ដែរ។ ​សង្ឃឹម​ថា​យើង​នឹង​មាន​ពេល​វេលា​នោះ​នៅឱកាស​ក្រោយ”។

 

ដោយ​ឡែក Neymar បាន​បន្ថែម​ថា៖ “ការ​ជាប់​ឈ្មោះ​ជា​បេក្ខភាព​អ្នក​ឈ្នះ Ballon d’Or គឺជា​កិត្តិយសធំ​ធេង​ណាស់ ហើយ Suarez គួរ​តែ​មាន​ឈ្មោះ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​ដែល​សម​ឈ្នះ​ពាន​នេះ គឺ Messi។ សម្រាប់​ខ្ញុំ Messi គឺជា​បេក្ខភាព​ឈាន​មុខ​ដែល​នឹង​ឈ្នះ​ពាន”។

 

Messi, Neymar និង Suarez បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ Barcelona សរុប​១២៥គ្រាប់​កាល​ពីរដូវ​កាល​​មុន ដែល​គ្មាន​ខ្សែ​ប្រយុទ្ធ​ក្រុម​ណា​អាច​ធ្វើ​បាន​ដូច្នេះ​នោះ​ទេ។ Suarez ដែល​ជា​អតីត​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Premier League កាលនៅ Liverpool បាន​ស៊ុត​បញ្ចូល​ទី ២៣គ្រាប់ និង​បញ្ចូល​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន១៧ដង ក្នុង​ចំណោម ៣៧ប្រកួត​ឲ្យ Barcelona ដែល​ធ្វើ​ឲ្យរូបគេ ក្លាយជា​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​មួយ​នា​ពេល​បច្ចុប្បន្ន៕

 

Messi, Neymar និយាយ​​​រឿង Suarez ធ្លាក់​ចេញ​ពី​បញ្ជី​ Ballon d’Or

 

ចុចអាន៖ តើ​កីឡាករ​ណា​នឹង​ឈ្នះ​ពាន​ FIFA Ballon d’Or ឆ្នាំ​នេះ?

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bleacherreport