នេះ​ពិតជា​អ្នកគាំទ្រ​ស្មោះស្ម័គ្រ​មែន ចំណាយ ៦ ម៉ឺន​ដុល្លារ​លើ​វត្ថុ​អនុស្សាវរីយ៍​ ​

Sanofi

អ្នកគាំទ្រ​កីឡាបាល់បោះ​មួយរូប​បាន​ចំណាយ​ទឺ​ក​ប្រាក់​ប្រមាណ ៦២,០០០ ដុល្លារ​ទិញ​វត្ថុ​អនុស្សាវរីយ៍​ពី ក្របខណ្ឌ​បាល់បោះ​ដ៏​ល្បី NBA ។​ ​អ្នកគាំទ្រ​រូបនោះ​មាន​ដើមកំណើត​ពី​ភាគ​ខាងជើង​ប្រទេស​ចិន ស្រុក Shanxi បាន​ចំណាយ​ប្រាក់​ទិញ វត្ថុ​អនុស្សាវរីយ៍​អស់​រយៈពេល ២០ ឆ្នាំ​ទុក​ក្នុង​បន្ទប់​គេង​របស់លោក ។

លោក Ma Lu វ័យ ៣៥ ឆ្នាំ​បាន​ប្រមូល អនុស្សាវរីយ៍​បាន​យ៉ាងច្រើន​ដូចជា អាវ​ដែលមាន​ហត្ថលេខា​កីឡាករ​ល្បីៗ​ប្រមាណ ៧០ និង កាត​កីឡាបាល់បោះ​មិន​ក្រោម ១០,០០០ ។

លោក​បាន​និយាយ​ដែរ​ថា កីឡាករ​បាល់បោះ​ដែល​លោក​ចូលចិត្ត ជាច្រើន​បាន​ចូលនិវត្តន៍ ប៉ុន្តែដោយសារតែ​អនុស្សាវរីយ៍​អស់ទាំង​នេះ ធ្វើ​លោក​មិន​បំភ្លេច​មិនបាន​នូវ​រាល់ ការចងចាំ​ពី​យុវភាព​របស់លោក៕​ថា​វរិ​ទ្ធ​
​ 

Related