ឡើងផ្សាស្រយ៉ាបផ្ទះ មិនប្រយ័ត្ន ត្រូវខ្សែភ្លើងឆក់ រងបួសធ្ងន់ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់ជីវិត

ភ្នំពេញ៖ កាលពីវេលាម៉ោង ១ នឹង ៣០ នាទីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៥ ក្នុងភូមិធម្មត្រៃ សង្កាត់ព្រៃស ខណ្ឌដង្កោ មានបុរសម្នាក់ដែលជាជាងភ្លើងត្រូវបានខ្សែភ្លើងឆក់ ពេលដែលឡើងផ្សាស្រយ៉ាបមុខផ្ទះ បង្ករអោយមានការភា្ញក់ផ្អើលដល់ប្រជាពលរដ្ឋ នឹងសម្ថកិច្ចតែសំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិត។

ប្រភពពត៌មាន ពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុបុរសដែលជាមេជាង ផ្សាដែក បានឡើងលើដំបូលស្រយ៉ាប ដែលម្ចាស់ផ្ទះគេ តចេញពីផ្ទះ ដោយស្រយ៉ាបផ្ទះ នៅជិតនឹងមេខ្សែភ្លើងធំរបស់រដ្ឋ ដោយមិនទាន់បាននឹងផ្សាផងស្រាប់តែមេខ្សែភ្លើង ស្រូបឆក់ ធ្លាក់ចុះមកក្រោមតែម្ដង។

បើតាមប្រភពដដែល បានបញ្ជាក់អោយដឹងថា បុរសដែលត្រូវខ្សែភ្លើងឆក់នោះ មានឈ្មោះ ធីម ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរ ជាងផ្សាដែក ស្នាក់នៅ ភូមិផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយមានស្រុកកំណើតនៅ ស្រុកកោះសុទិន ខេត្ដកំពង់ចាម។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូន ទៅកាន់មន្ទីពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះភ្លាមៗ៕