ឃាត់ខ្លួនជនជាតិវៀតណាម ២៨ នាក់ និងជនជាតិឥណ្ឌាម្នាក់

ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវី សហការជាមួយ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម ២៨ នាក់ (ស្រី១២នាក់) និងជនជាតិឥណ្ឌាម្នាក់ នាវេលាម៉ោង ២និង៣០ ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០១៥។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច ឱ្យដឹងថា ការឃាត់ខ្លួននេះ បានធ្វើឡើងក្នុងពេលដែលសមត្ថកិច្ច ដឹកនាំដោយ ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ចុះត្រួតពិនិត្យជនបរទេសដែលលួចឆ្លងដែន និងកំពុងស្នាក់នៅ ធ្វើការខុសច្បាប់ស្ថិតនៅ ភូមិសាមគ្គី ខណ្ឌ ឬស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ៕