ព្រះម​ហាក្សត្រ៖ ​គោល​កា​រណ៍​សមធម៌ត្រូវ​តែ​​ជា​ស្នូល​នៃកិ​ច្ចចរ​ចាស្តីពីបម្រែប​ម្រួល​អាកាស​ធាតុ

ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាពិធី​បើក​កិច្ច​ប្រជុំ COP21 ដោយលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏មាន​វត្តមាន​ផងដែរក្នុងព្រះរាជ​សុន្ទរកថា​ជា​ភាសាបារាំង​ជាង៦នាទីកាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា​ ព្រះករុណា ​ព្រះមហាក្សត្រ ព្រះបាទ សម្តេច​ព្រះ​បរម​នា​ថ នរោត្តម សីហមុនី បាន​មាន​ព្រះរាជ​បន្ទូល​ទៅ​កាន់មេដឹកនាំ​ពិភពលោក​នា​កិច្ចប្រជុំលើកទី២១​រប​ស់​​សន្និ​សីទ​ភាគី ​នៃអ​នុសញ្ញា​ក្របខ​ណ្ឌ​អង្គ​ការសហប្រ​ជាជា​តិស្ដីពី​បម្រែ​បម្រួល​អាកាស​ធាតុ (COP21) ថា គោលការណ៍​សម​ធម៌​ត្រូវ​តែ​ជា​ចំណុច​ស្នូល​នៃកិច្ច​ចរចា​រយៈពេល​២សប្តាហ៍នៅទីក្រុង​ប៉ារីស​។

ព្រះករុណា ​ព្រះមហាក្សត្រ ព្រះបាទ សម្តេច​ព្រះ​បរម​នា​ថ នរោត្តម សីហមុនី រួម​ទាំង​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ប្រមាណ​១៥០នាក់​ទៀត​ ត្រូវ​បាន​ ប្រធានាធិបតីបារាំង លោក Francois Hollande យាង​ចូល​រួម​ក្នុងកម្ម​វិធី​បើក​​​កិច្ចប្រជុំ​កំពូល​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​បម្រែបម្រួល​អាកាស​ធាតុ​​នៅ​ទីក្រុង​ប៉ារីស  (COP21) ។

សម្រាប់​កិច្ច​ប្រជុំពី​ថ្ងៃទី​៣០ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ព្រះប្រមុខរដ្ឋ​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា បានមាន​ព្រះរាជ​បន្ទូល​ថា៖ «គោលការណ៍សមធម៌​ត្រូវតែជា​ចំណុច​ស្នូល​នៃ​ការចរចាក្នុងកិច្ច​ប្រជុំ COP21 » ។

ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា បាន​លើក​ឡើង​ពី​បញ្ហា​ធំៗនានា​ដែល​ត្រូវ​ប្រឈម​ដោយសារ​តែ​ការ​ប្រែប្រួលអាកាសធាតុ ដោយក្នុងនោះ រួមមាន វិស័យកសិកម្ម សុវត្ថិភាព​ចំណីអាហារ ប្រភពទឹក សុខ​ភា​ព អន្តោ​ប្រវេសន៍ និង​ភាពក្រីក្រ ជាដើម។ ព្រះអង្គ​បាន​បន្ថែមថា គោលដៅ​ទាំង​១៧ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព ដែល​ទើប​តែ​ត្រូវបានអនុម័ត​ដោយអង្គការ​សហប្រជាជាតិគួរ​តែប្រើ​ប្រាស់ធ្វើជាយន្ត​ការ​ក្នុងកិច្ច​ប្រជុំ COP21 ។

ព្រះមហាក្សត្រ បានមាន​បន្ទូល​ប្រាប់​មេដឹកនាំពិភពលោក ពីករណី​នៅ​កម្ពុចា ដែល​ប្រជាកសិករ​បាន​រងគ្រោះ​ដោយសារតែ​ការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស​ផល​ប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​នា​គ្រោះ​ទឹក​ជំនន់​កាលពី​ឆ្នាំ២០១៣ ។

ជាមួយ​គ្នានេះ​ផងដែរ ព្រះប្រមុខ​រដ្ឋ បាន​បញ្ជាក់ពីការ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុងការ​ទប់​ស្កាត់បញ្ហា​សកលនេះ ប៉ុន្តែ​ព្រះអង្គ​ចង់ឲ្យ​មាន​ការចូល​រួម​ទាំងអស់គ្នា ជាពិសេស​បណ្តា​ប្រទេស​ដែលមាន​សេដ្ឋ​កិច្ច​រីក​លូតលាស់។ ព្រះអង្គ​បាន​មានព្រះរាជបន្ទូល​ថា៖ « ចេញពីផុតពី​បញ្ហានេះ គឺ​ជាទំនួល​ខុស​ត្រូវ​របស់​យើង​ទាំងអស់គ្នា ដែល​ជាថ្នាក់ដឹកនាំ» ៕

សូម​ស្តាប់ព្រះរាជ​សុន្ទកថា ជាភាសាបារាំង រួម​ទាំង​​ការ​ប្រែសម្រួល​ជាភាសាអង់គ្លេស


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​