សម្តេច​ហ៊ុនសែន បើកសម្ពោធ​ដាក់​ប្រើប្រាស់ “​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​” នៅ​ក្រុង​កំពង់ចាម​

ភ្នំពេញ: នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី​២​ធ្នូ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ "​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​" នៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។

​សម្តេច​ហ៊ុនសែន បាន​លើកឡើងថា នៅ​រសៀល​ថ្ងៃទី​១​ធ្នូ​នេះ ក៏មាន​កម្មវិធី​ប្រកួត​កីឡាហែលទឹក ដែលមាន​កីឡាករ កីឡាការិនី​ជំទង់ៗ រួមទាំង​កីឡាករ​ពិការ​មួយចំនួន ចូលរួម​ប្រកួតប្រជែង​ទទួល​ពានរង្វាន់​តេ​ជោ​ផងដែរ​។​

​សម្តេច​ហ៊ុនសែន បាន​លើកឡើងថា នេះ​ជា​សមិទ្ធផល​ជាតិ ដែល​សម្តេច​តេ​ជោ បាន​កសាង​សម្រាប់​ជា​ប្រយោជន៍​ដល់​ការហ្វឹកហាត់​ជំនាញ​កីឡាហែលទឹក​ដល់​កីឡាករ​ដោយ​គ្មាន​រើសអើង ជាពិសេស​គឺ​សម្រាប់​យុវជន​ក្នុង​ទូទាំង​ខេត្តកំពង់ចាម និង​ទូទាំងប្រទេស ដែល​មានបំណង​ហ្វឹកហាត់​ជំនាញ​កីឡាហែលទឹក ដើម្បី​សុខភាព និង​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ទាំង​ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ ជាពិសេស​នៅក្នុង​កីឡា​ស៊ី​ហ្គេម SEA GAMES ឆ្នាំ ២០២៣ ខាងមុខ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​គិតគូរ​យកចិត្តទុកដាក់​ជានិច្ច​ចំពោះ​សង្គមជាតិ អនាគត​យុវជន និង​វិស័យ​កីឡា​នៅក្នុង​ប្រទេស​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ គឺ​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​ប្រទេសជាតិ​ទាំងមូល​បាន​ឆាប់​រីកចម្រើន​ទៅមុខ​។

មជ្ឈមណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន បាន​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជិត ២ លាន​ដុល្លារ​អាមេរិក​។ មណ្ឌល​ហែល​ទឹក​ថ្មី​នេះ ស្ថិតក្នុង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម រួមមាន អាង​សម្រាប់​លោត អាង​សម្រាប់​ហែល និង​អាង​សម្រាប់​កម្ដៅ​សាច់ដុំ និង​កន្លែង​អង្គុយ​ទស្សនា​ផង​។

​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន គឺជា​អាងទឹក​ដែល​កសាងឡើង​ស្របតាម​ស្ដង់​ដារ​​អន្តរជាតិ ដោយ​បំពាក់​ទៅដោយ​ម៉ាស៊ីន​ចម្រោះ​ទឹក​ទៅតាម​ស្តង់ដារ​អន្តរជាតិ ដែល​កំណត់ដោយ​សហព័ន្ធ​កីឡា​ហែល​អន្តរជាតិ (FINA)៕

សម្តេច​ហ៊ុនសែន បើកសម្ពោធ​ដាក់​ប្រើប្រាស់ "​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​" នៅ​ក្រុង​កំពង់ចាម​