​ជាតិ​រ៉ែ​ចំនួន​៧​ដែល​សំខាន់​ចំពោះ​សព៌ាង្គកាយ​

​ជាតិ​រ៉ែ​ចំនួន​៧​ដែល​សំខាន់​ចំពោះ​សព៌ាង្គកាយ​

​យើង​ច្រើន​តែ​ឮ​គេ​និយាយ​ពី​កាល់ស្យូម​ថា​សំខាន់​ចំពោះ​រាងកាយ​។ តាមពិតទៅ មាន​ជាតិ​រ៉ែ​ជាច្រើន​ទៀត​ដែល​ក៏​សំខាន់​ចំពោះ​រាងកាយ​ណាស់ដែរ ប៉ុន្តែ​គេ​ច្រើន​តែ​មិន​បាន​យកចិត្តទុកដាក់​ដល់​។​

១- ម៉ាញេស្យូម​
ម៉ាញេស្យូម​ជួយ​ដល់​សុខភាព​ឆ្អឹង នេះ​បើ​តាម​ការសិក្សា​មួយ​ដែល​គេ​បាន​យក​លទ្ធផល​មក​បង្ហាញ​នៅក្នុង​ការប្រជុំ​របស់​ស​មាគ​ម Pediatric Academic Societies នៅ​វ៉ា​ស៊ី​ង​តោន​។ ហើយ​វា​ក៏​ចាំបាច់​សម្រាប់​ចលនា​របស់​សាច់ដុំ និង​ការបញ្ជូន​ភ្លុច​នៃ​សរសៃប្រសាទ​ផងដែរ​។ កង្វះ​ជាតិ​ម៉ាញេស្យូម​ធ្វើឱ្យ​កើត​រមួលក្រពើ ចង្វាក់បេះដូង​ដើរ​ខុស​ប្រក្រតី និង​បញ្ហា​នៅ​ក្រពះ​ពោះវៀន ផងដែរ​។​

ម៉ាញេស្យូម​សម្បូរ​នៅក្នុង​ស្ពៃ​អេពី​ណា សណ្តែក​ខ្មៅ គ្រាប់​ធញ្ញជាតិ ទឹក​សណ្តែកសៀង យ៉ា​អួរ និង​ម្ហូប​សមុទ្រ​។​

២- ប៉ូ​តា​ស្យូម​
ប៉ូ​តា​ស្យូម​សំខាន់​ណាស់​នៅ​ក្នុង​ការ​ថែរក្សា​ចង្វាក់​បេះដូង​ឱ្យ​មាន​លំនឹង និង​ជួយ​ដល់​ការ​កន្ត្រាក់​សាច់ដុំ​នានា​។ វា​ចូលរួម​នៅក្នុង​ប្រតិកម្ម​គីមី​ដែល​ជួយ​ដល់​ដំណើរការ​របស់​កោសិកា​សរសៃប្រសាទ​។ កង្វះ​ជាតិ​ប៉ូ​តា​ស្យូម​ធ្វើឱ្យញ័​រ​បេះដូង អស់កម្លាំង និង​សន្លប់​បាន​។ ប៉ូ​តា​ស្យូម​ជួយ​បង្ការ​ជំងឺពុក​ឆ្អឹង​បាន​។​

ប្រភព​៖ ទឹកក្រូច ចេក ដំឡូង​បារាំង ម៉ឺ​ឡុង ទឹកឃ្មុំ និង​ផ្លែ​បឺរ​។​

៣- អ៊ីយ៉ូត​
អ៊ីយ៉ូត​គឺជា​សមាសភាគ​មួយ​របស់ thyroxine នៃ​អ័រម៉ូន hormone thyroïdienne ។ វា​សំខាន់​ណាស់​ចំពោះ​ដំណើរការ​របស់​ក្រពេញ​ទី​រ៉ូ​អ៊ីត​។​

ប្រភព​៖ អំបិល​អ៊ីយ៉ូត ចំណី​សមុទ្រ បន្លែ​សមុទ្រ​។​

៤- ដែក​
ជាតិ​ដែក​គឺជា​សមាសភាគ​សំខាន់​របស់​គ្រាប់​ឈាម​ក្រហម ដែល​ជា​ប្រូតេអ៊ីន​ដែល​ដឹកនាំ​អុកស៊ីហ្សែន​ពី​សួត​ទៅកាន់​ជាលិកា​ផ្សេងៗ​នៃ​រាងកាយ​។ កង្វះ​ជាតិ​ដែក​ធ្វើ​ឱ្យ​មាន​ជំងឺ​ស្លេកស្លាំង ខ្សោយ​សាច់ដុំ អស់កម្លាំង និង​ឈឺក្បាល​។​

ប្រភព​៖ សាច់​ក្រហម សាច់​មាន់​ទា តៅ​ហ៊ូ បន្លែ​បៃតង អេពី​ណា និង​លាស​គ្រុម​។​

៥- សង្ក​សី​
សង្ក​សី​សំខាន់​ណាស់​ចំពោះ​ដំណើរការ​របស់​អង់​ហ្ស៊ី​ម​ជា​ច្រើន ដែល​ជួយ​ឱ្យ​កោសិកា​មាន​ដំណើរការ​ល្អ​។ សង្ក​សី​ជួយ​ដល់​ការរំលាយ​អាហារ ដំណើរការ​របស់​អាំង​ស៊ុយ​លីន និង​មេតាបូលីស​។ វា​ក៏​ជួយ​ភ្ញោ​ច​ប្រព័ន្ធ​អ៊ី​មុយ​នីតេ​ផងដែរ ហើយ​ចាំបាច់​ណាស់​ដល់​ការលូតលាស់​របស់​កុមារ និង​ការពារ​កុមារ​ពី​ការបង្ក​រោគ​ផ្សេងៗ​។​

ប្រភព​៖ លាស​គ្រុម សាច់គោ សាច់ជ្រូក យ៉ា​អួរ​។​

៦- សេលេ​នី​ញ៉ូម​
សេលេ​នីញ៉ូ​មគឺ​ជា​អង់​ទី​អុកស៊ី​ដង់​មួយ​ដែល​កាត់បន្ថយ​ការ​រលាក បង្ការ​ជំងឺ​បេះដូង និង​ជួយ​ដល់​ការ​គ្មាន​កូន​របស់​បុរសៗ​។​

ប្រភព​៖ សាច់ លាស​គ្រុម ផ្លែឈើ គ្រាប់​ធញ្ញជាតិ​។​

៧- ក្រូ​ម​
ក្រូម​ភ្ញោ​ច​មេតាបូលីស​របស់​គ្លុយស៊ីត​និង​លីពីត ដែល​ធ្វើឱ្យ​មាន​ជាតិ​ស្ករ​នៅក្នុង​ឈាម​។ វា​ជួយ​ឱ្យ​ស្រក​ទម្ងន់​។​

ប្រភព​៖ សាច់ គ្រាប់​ធញ្ញជាតិ ប្រូកូ​លី ទឹក​ទំ​ពាំ​បាយ​ជូរ និង​ប៉ោម​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។