​ជាតិ​កាហ្វេ​អ៊ី​ន​មិន​ប៉ះពាល់​ប្រាជ្ញា​របស់​ទារក​ក្នុង​ផ្ទៃ​ទេ​

​ជាតិ​កាហ្វេ​អ៊ី​ន​មិន​ប៉ះពាល់​ប្រាជ្ញា​របស់​ទារក​ក្នុង​ផ្ទៃ​ទេ​

​បើ​តាម​អត្ថបទ​មួយ​ដែល​ចុះផ្សាយ​នៅក្នុង HealthDay News កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅនេះ ការ​ផឹក​កាហ្វេ​ក្នុង​បរិមាណ​តិចតួច​របស់​នារី​មានគភ៌​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ប្រាជ្ញា​របស់​ទារក​ទេ​។​

​ពួក​អ្នក​ស្រាវជ្រាវ​មក​ពី​មន្ទីរពេទ្យ Nationwide Children's Hospital នៅ Columbus, Ohio បាន​ធ្វើ​ការតាមដាន​នារី​ផឹក​កាហ្វេ​ដែល​មានគភ៌​ចំនួន​២,២០០​នាក់​នៅ​អាមេរិក ពី​ឆ្នាំ​១៩៥៩​ដល់​១៩៧៤​។ នៅពេល​ដែល​កូន​ដែល​ប្រសូត្រ​ចេញពី​នារី​ទាំងអស់នោះ​មាន​អាយុ​បាន​៤​ទៅ​៧​ឆ្នាំ គេ​បាន​វាស់ IQ របស់​កុមារ​ទាំង​អស់​នោះ​មើល ហើយ​បាន​សង្កេតឃើញថា​កុមារ​ទាំងអស់នោះ​មាន​ប្រាជ្ញា​ស្មារតី​ល្អ​ដូច​កុមារ​ឯទៀតៗ​ដែរ​។​

​លោក​វេជ្ជបណ្ឌិត Dr. Mark Klebanoff អ្នកដឹកនាំ​ការសិក្សា បាន​និយាយថា​"​នារី​មានគភ៌​អាច​ផឹក​កាហ្វេ​បាន​១​ឬ​២​កែវ​ក្នុង​១​ថ្ងៃ ដោយ​មិន​មាន​ផលប៉ះពាល់​អ្វី​ដល់​ទារក​ក្នុង​ផ្ទៃ នោះឡើយ​"​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។