មន្រ្តីជលផលស្នើឲ្យ ម្ចាស់បែរផ្លាស់ប្តូរ ទីតាំង បន្ទាប់ពី ត្រីរាប់តោនងាប់ នៅទំនប់រលក

ភ្នំពេញ៖ ក្រោយពីត្រីរាប់តោន ងាប់ជាបន្តបន្ទាប់ នៅតំបន់ទំនប់រលកស្ថិត នៅភូមិ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មន្រ្តីជលផលខេត្ត ស្នើឲ្យម្ចាស់បែរផ្លាស់ ប្តូរបែរជាបណ្តោះអាសន្ន ដើម្បីការពារបន្ថយត្រីងាប់ជាបន្តបន្ទាប់។

លោក នេន ចំរើន ប្រធានរដ្ឋបាលជលផល ខេត្តព្រះសីហនុបានឲ្យដឹងថា ដើម្បីជៀសវាងត្រីផ្ទក់ សមុទ្រងាប់ជាបន្តបន្ទាប់ លោកស្នើឲ្យម្ចាស់ បែរផ្លាស់ប្តូរបែរជាបណ្តោះអាសន្ន។

លោកថា ត្រីចាប់ផ្តើមងាប់ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី២៨វិច្ឆិការ ហើយរហូតមកទល់ពេលនេះ ស្ថានភាពហាក់ប្រសើរឡើងវិញហើយ ព្រោះសភាពទឹកវិលទឹករកធម្មតាវិញ ក្រោយពីទឹកសមុទ្រប្រែជាល្អក់។

យោងតាមរបាយការណ៍ របស់លោករដ្ឋបាលជលផល ខេត្តផ្ញើជូនអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថាប្រជាវប្បករថា ត្រីរបស់ពួកគេមិនស៊ីចំណីរយៈពេល ពីរ បី ថ្ងៃរួចមកហើយក្រោយពេល មានភ្លៀងរួមមក ពណ៌ទឹកមានការប្រែប្រួល ទៅជាពណ៌ត្នោត។ ក្រោយពីពិនិត្យសំណាកត្រីងាប់ និងទឹករកឃើញថាលើស្រកី ត្រីមានប៉ារ៉ាស៊ីតម្យ៉ាង បង្កឲ្យទៅជាជំងឺ Amyloodiasis spp ធ្វើឲ្យត្រីពិបាកដកដង្ហើម មិនស៊ីចំណី អស់រំអិល ហែលលើផ្ទៃទឹករួច បណ្តាលឲ្យស្លាប់។
 សូមជម្រាបថា ត្រីផ្ទក់សមុទ្រជាច្រើនតោន នៅតំបន់ទំនប់រលកបានងាប់ ជាបន្តបន្ទាប់តាំងពីថ្ងៃទី២៨ វិច្ឆិ ការហូតមកទល់ពេលនេះ បណ្តាលអ្នកចិញ្ចឹមត្រីអះអាងថា ខ្លួនខាងបង់អស់រាប់ម៉ឺនដុល្លារ៕

មន្រ្តីជលផលស្នើឲ្យ ម្ចាស់បែរផ្លាស់ប្តូរ ទីតាំង បន្ទាប់ពី ត្រីរាប់តោនងាប់ នៅទំនប់រលក