រដ្ឋបាលខេត្តរតនគិរី​ រៀបចំពិធីប្រកាសផ្ទេរ សម្រួលភារកិច្ច នាយខណ្ឌរដ្ឋបាលព្រៃឈើថ្មី

រតនគិរីៈ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥នេះ រដ្ឋបាលសាលាខេត្តរតនគិរី រៀបចំពិធីប្រកាសផ្ទេរ សម្រួលភារកិច្ច នាយខណ្ឌរដ្ឋបាលព្រៃឈើថ្មី ក្រោមអធិបតីភាព លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត លោក មូង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុង សំអាត អនុប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម            រុក្ខប្រមាញ់ និងនេសាទ។ អញ្ជើញចូលរួមក្នុងឱកាសនោះដែរ មានលោកមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអភិបាលស្រុក ក្រុង ទូទាំងខេត្តរតនគិរី។

ថ្លែងនៅក្នុងឱកាសនោះដែរ លោក កែប កត់ អតីតប្រធានរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដែលមកកាន់តំណែងជា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានធ្វើការប្ដេជ្ញាចិត្តនៅចំពោះមុខគណៈអធិបតី និងភ្ញៀវកិត្តិយសថា លោកនឹងខិតខំប្រឹប្រែង ដោយធ្វើការសហការណ៍ជាមួយ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីប្រយោជ្ន៍ជាតិ និងប្រជាជន។

លោកថា លោកនឹងខិតខំប្រឹងប្រែងទប់ស្កាត់រាល់បទល្មើសព្រៃឈើ ការទប់ស្កាត់ការទន្ទ្រានយកដីព្រៃឈើ ឲ្យមានប្រសិទ្ធភាពខ្ពស់ គុណភាព និងតម្លាភាព។ លោកបានបន្តទៀតថា រូបលោកផ្ទាល់មានអារម្មណ៍ចូលចិត្តបរិយាកាសដ៏ត្រជាក់នៅទីនេះ ដោយថែរក្សានូវលំនឹងគម្របព្រៃឈើឲ្យបានល្អប្រសើរ។

លោក អ៊ុង សំអាត់ អនុប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានមានមតិសំណេះសំណាលក្នុងអង្គពិធីនោះដោយមានប្រសាសន៍ថា ការដោះដូរតំណែងនាយខណ្ឌរដ្ឋបាលព្រៃឈើ មិនមែនមានន័យថា លោកនាយខណ្ឌទាំងពីរនាក់ខាងលើ(លោក វង សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃខេត្តមណ្ឌលគិរី) មានកំហុសអ្វីនោះទេ ពោលគឺលោកទាំង ២នាក់ត្រូវបានថ្នាក់លើធ្វើការកោតសរសើរថែមទៀតផង។

ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរសម្រួលភារកិច្ច នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីថ្មីនេះដែរ លោក ថង សាវុន អភិបាលខេត្តរតនគិរីបានមានប្រសាសន៍ថា ការផ្ទេរសម្រួលភារិកិច្ចរបស់មន្ត្រីរាជការ ថ្នាក់ដឹកនាំ និងតំឡើងតួនាទី ពុំមានអ្វីថ្មី ឬក៏ប្លែកនោះទេ គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារ។ ដោយឡែកសេចក្ដីប្រកាសមួយផ្សេងទៀតត្រូវបានតំឡើងតួនាទី លោក ជា កុណារ៉ា ពីនាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុង ទៅជានាយផ្នែករដ្ឋបាលព្រៃឈើវ៉ើនសែវិញ៕