លោក ខេន និង ភរិយា សុំ​ភាពជា​កំលោះ​ក្រមុំ​ម្តងទៀត​

Sanofi

​លោក ខេន ធារ៉ា​ដេ​ត (Ken Theeradeth) តារា​ថៃ​ជើងចាស់​វ័យ ៣៧ ឆ្នាំ បាន​ចំណាយ​ពេលវេលា​ក្នុងការ​សម្តែង និង មើល​ថែកូន​ទាំងពីរ ដោយ​មិនមាន​ពេល​ស្វែងរក​ភាព​រ៉ូ​មែន​ទិ​ក​ជាមួយ​ភរិយា​សោះឡើយ​។



លោក ខេន បាន​ប្រាប់ថា នៅពេល​រាប់អាន​គ្នា​ជា​សង្សារ លោក និង អ្នកនាង ណ​យ ប៊ុ​សា​ខន (Noi Busakorn) ដែលជា​តួឯក​ស្រី​ក្នុង​រឿង «​មន្ត​ស្នេហ៍​ខ្លា​ស្រី​» (Payak Sao Sab E-Lee) តែងតែមាន​ពេលវេលា​ស្វែងរក​ភាព​រ៉ូ​មែន​ទិ​ក និង ទៅ​ដើរ​កម្សាន្ត​នៅ​កន្លែង​ប្លែក តែ​ចាប់តាំងពី​កើតកូន​ទីមួយ​មក លោក​បាន​បោះបង់​ភាព​រ៉ូ​មែន​ទិ​ក ប្រើ​ជីវិត​ជា​ឳ​ពុក​មើល​កូន​វិញ​។​




​បន្ទាប់ពី​កូន​ទីមួយ​កើត​មិន​បានយូរ​ប៉ុន្មាន​ផង លោក​ក៏មាន​កូន​ទី​ពីរ​ទៀត កាន់តែ​ធ្វើឱ្យ​លោក ខេន មិនអាច​ដកខ្លួន​ទៅប្រើ​ជីវិត​ដូចដើម​បានឡើយ ដោយពេល​នេះ​កូន​បង​មាន​អាយុ ៧ ឆ្នាំ រីឯ​កូន​ប្អូន​មាន​អាយុ ៥ ឆ្នាំ ហើយ​កូន​ទាំងពីរ​សុទ្ធតែជា​កូនប្រុស​។ កំឡុងពេល​មើលថែ​គ្រួសារ លោក ខេន ក៏ត្រូវ​ទទួល​ថត​រឿង​ជាច្រើន ធ្វើឱ្យ​ជីវិត​របស់លោក​មានតែ​ការងារ និង មើលថែ​កូនតូចៗ ធ្វើឱ្យ​រក​ពេល​ផ្អែមល្ហែម​ជាមួយ​ប្រពន្ធ​មិនសូវមាន​ឡើយ​។​




​សម្រាប់​ពេលនេះ លោក​កាត់បន្ថយ​ក្នុងការ​សម្តែង​រឿង ព្រោះ​ចង់​អភិវឌ្ឍន៍​ខ្លួនឯង​ឱ្យទៅជា​អ្នកដឹកនាំ​រឿង​វិញ​ម្តង ហើយ​ឆ្លៀតពេល​ចាប់ផ្តើម​ស្វែងរក​អនុស្សាវរីយ៍​កាល​នៅ​ជា​សង្សារ​ត្រឡប់មកវិញ ដោយ​ចាប់ផ្តើម​នាំ​ភរិយា​ដើរ​កម្សាន្ត​តែ​ពីរ​នាក់ បង្កើត​ភាព​រ៉ូ​មែន​ទិ​ក​ប្រៀបដូចជា​កំលោះ​ក្រមុំ​ម្តងទៀត​។​


​គួរបញ្ជាក់​ផងដែរ​ថា លោក ខេន ក៏​ត្រៀម​សម្តែង​រឿង​ថ្មី​ផងដែរ ដោយ​ចាប់​ដៃគូ​សម្តែង​ជាមួយ​អ្នកនាង ឈុំ​ផូ អា​រ៉ា​យ៉ា (Chompoo Araya) ដែលមាន​ចំណងជើង​ថា «​បិសាច​កាម​ទេព​» (Kamathep Prab Marn) ជា​រឿង​ភាគ​បែប​កំប្លែង និង រ៉ូ​មែន​ទិ​ក​៕ ខេ​រី​
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តារ​)


Related