ល្បី​ថា ខេមរៈ សេរី​មន្ត មាន​ប្រពន្ធ​កូន​ពីរ​?

Sanofi

​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ​ជារឿយៗ​អំពី​ដំណឹង​បែកធ្លាយ​ថា តារាចម្រៀង​បង្គោល​ធំ ដែល​និយម​លេង​ស្ទីល​ម៉ូដ​សក់ និង ខោអាវ​ប្លែកៗ ក្នុង​ផលិតកម្ម សាន់​ដេ ខេមរៈ សេរី​មន្ត មិនមែនជាកំលោះ​​ខ្លួន​មួយ​ដូចដែល​ទស្សនិកជន​បានគិត​នោះឡើយ គឺ​លោក​មាន​ប្រពន្ធ និង មានកូន​ប្រុស​២​នាក់​រួចទៅហើយ​ ។ ​កន្លងមក តារា​ដែល​ល្បី​ថា​មានកូន​២ ម្នាក់នេះ មិនដែល​ចេញមុខ​បកស្រាយ​ម្តងណា​ឡើង ជុំវិញ​បញ្ហា​ជិវិត​គូ​ស្រករ ដែល​បញ្ហា​នេះ​ត្រូវបាន​ទស្សនិកជន​វាយតម្លៃថា ព្រោះតែ​លោក​ខ្លាច​បាត់បង់​ប្រជាប្រិយភាព​ក្នុងនាម​ជា តារា​ជួរមុខ​ម្នាក់​។ បើទោះបីជា​មិនមាន​ការបកស្រាយ​ពី​សាមីខ្លួន​ផ្ទាល់​ក៏ដោយ ក៏​តាម​ប្រភពព័ត៌មាន​ដែល​បែក​ធ្លាយ​បានឱ្យដឹងថា ក្នុង​ចង្កោម​អ្នកសិល្បៈ​សុទ្ធតែ​បានដឹងថា ខេមរៈ សេរី​មន្ត ពិត​ជាមាន​ប្រពន្ធ​កូន​មែន ហើយ ចំណង​ស្នេហ៍​នេះ​មាន​រយៈពេល​១០​ឆ្នាំ​មកហើយ​។​

​ទោះបីជា​យ៉ាងណា ទស្សនិកជន​នៅតែ​ទន្ទឹងរង់ចាំ​ការបកស្រាយ​ជាក់លាក់​ណាមួយ​ពី​បញ្ហា​ខាងលើនេះ​ពីសា​មី​ខ្លួន​ផ្ទាល់ ហើយ​បើទោះបីជា​ព័ត៌មាន​នោះ​ពិត ឬ មិន​ពិត​យ៉ាងណា​នោះ ក៏​មិនជា​បញ្ហា​អ្វី​នោះឡើយ ព្រោះថា​​ទស្ស​និក​ធ្វើ​គាំទ្រ​ទៅលើ​សមត្ថភាព​សិល្បៈ​ប៉ុណ្ណោះ មិនបាន​គាំទ្រ​ទៅលើ​ភាព​នៅ​លីវ​នោះឡើយ​។

ជុំវិញ​បញ្ហា​នេះ «​ប្រជាប្រិយ​» មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​សាមីខ្លួន​លោក សិរីមន្ត បានទេ ដោយហេតុថា ទូរស័ព្ទ​ដែល​ធ្លាប់​ទំនាក់ទំនង​ពី​ពេលមុន មិនអាច​ទំនាក់ទំនង​បាន​នៅពេលនេះ​។ ចំពោះ​ព័ត៌មាន​លម្អិត​យ៉ាង ណា​នោះ មានតែ​រង់ចាំ​ការបកស្រាយ​ពី​លោក ខេមរៈ សេរី​មន្ត ផ្ទាល់​តែប៉ុណ្ណោះ​៕ ភូមិន្ទ​

   


Related