ចាប់ខ្លួន ជនសង្ស័យ២នាក់ ម្នាក់ជានគរបាល ពាក់ព័ន្ធ ករណីគ្រឿងញៀន នៅស្រុកកៀនស្វាយ

កណ្តាលៈ នគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួន ជនសង្ស័យ២នាក់ ពីបទរក្សាទុកសារធាតុញៀន ខុសច្បាប់ ។ហេតុការណ៍នេះបានកើតឡើង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ២២ និង៤០នាទី ចំណុចលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិស្តៅកន្លែង ឃំុដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោកប៉ា សំអិត អធិការនគរបាល ស្រុកកៀនស្វាយ បានអោយដឹងថា ជនសង្ស័យមាន២នាក់
ទី១ មានឈ្មោះ សូរ ចំរ៉ុង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ.ឃុំកើត ហេតុ មុខរបរមិិនពិតប្រាកដ។ទី២មានឈ្មោះសំ ចន្ទ័សូយា ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតខេត្តសៀមរាប មុខរបរនគរបាល ជាសិក្ខាកាម សាលាបណ្ឌិតសភា នគរបាលបាលជាតិកម្ពុជា ស្នាក់នៅភូមិឃុំកើតហេតុ។

លោកអធិការស្រុកថា ក្នុងអំឡុងប្រតិបត្តិការ បង្គ្រាបគ្រឿងញៀន ខាងលើនេះសមត្ថកិច្ចដកហូត បានវត្ថុតាងម៉្សៅក្រាមពណ៍ស ថ្លាសង្ស័យជាសារធាតុញៀន មេតំហ្វេតាមីន(ម៉ាទឹកកកlce)ចំនួន០១ កញ្ចប់តូចទូរស័ព្ទដៃ២គ្រឿង ការបូបដាក់លុយពណ៍ខ្មៅចំនួន០១ ឧបករណ៍ប្រើប្រាស់មួយចំនួន។

លោកអធិការបានបញ្ជាក់ថា តាមបញ្ចា ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តសមត្ថកិច្ច បានដឹកនាំកម្លាំង ចុះល្បាត ក្នុងមូលដ្ធាន ក៍បានជួបប្រទះជនសង្ស័យរួចឆែកឆេរ ទៅឃើញមានវត្ថុតាងនាំខ្លួនមកអធិការស្រុក កំពុងសួរនាំ និងកសាងសំណុំរឿងបញ្ចូនខ្លួនឡើង តុលាការចាត់ការតាមនីតិវិធីច្បាប់៕

ចាប់ខ្លួន ជនសង្ស័យ២នាក់ ម្នាក់ជានគរបាល ពាក់ព័ន្ធ ករណីគ្រឿងញៀន នៅស្រុកកៀនស្វាយ ចាប់ខ្លួន ជនសង្ស័យ២នាក់ ម្នាក់ជានគរបាល ពាក់ព័ន្ធ ករណីគ្រឿងញៀន នៅស្រុកកៀនស្វាយ ចាប់ខ្លួន ជនសង្ស័យ២នាក់ ម្នាក់ជានគរបាល ពាក់ព័ន្ធ ករណីគ្រឿងញៀន នៅស្រុកកៀនស្វាយ ចាប់ខ្លួន ជនសង្ស័យ២នាក់ ម្នាក់ជានគរបាល ពាក់ព័ន្ធ ករណីគ្រឿងញៀន នៅស្រុកកៀនស្វាយ