បន្ទប់ Apartment មួយ​នៅ​ហុងកុង​លក់បាន​ថ្លៃ​ជាង ៦៤ លាន​ដុល្លារ​

​បន្ទប់​ដ៏​ប្រណីត​មួយ (apartment) នៅ​ទីក្រុង​ហុងកុង​លក់បាន​ក្នុងតម្លៃ​ប្រមាណ ៦៤ លាន​ដុល្លារ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់ CNN Money កាលពី​ចុង​សប្តាហ៍​មុន​។​

​នេះ​គឺជា​បន្ទប់ apartment ដែល​លក់បាន​ថ្លៃ​បំផុត​មិន​ធ្លាប់​មាននៅ​អាស៊ី បើតាម​ការអះអាង​រប​ស់​ទីភ្នាក់ងារ​អចលនទ្រព្យ Swire Properties ដែល​ទទួល​រ៉ាប់រង​ការលក់ដូរ​នេះ​។ បន្ទប់​នេះ​មាន​ទំហំ ៥ ៤៤៤ ម៉ែត្រការ៉េ ស្ថិតនៅ​ជាន់​លើ​បំផុត​នៃ​អគារ​ដែល​ត្រូវបាន​សាងសង់ឡើង​នៅលើ​កូនភ្នំ Victoria Peak ។ អគារ​នេះ​រចនា​ម៉ូដ​ដោយ​ស្ថាបត្យករ​ជនជាតិ​អាមេរិកាំង​កាត់​កាណាដា គឺ​លោក Franck Gehry ។ ចំណុច​ទាក់ទាញ​នៃ​បន្ទប់​នេះ គឺ​គេ​អាច​មើលឃើញ​អគារ​ទាំងឡាយ​នៅ​ទីក្រុង​ហុងកុង ពីលើ​ដំបូល​អគារ​ដែល​សាងសង់​តាម​ប្លង់ « មើល​ពីលើ​ចុះក្រោម »​។​

​កាលពី​ខែមិថុនា ឆ្នាំ ២០១៥ កន្លងទៅនេះ ផ្ទះ​ភ្លោះ​នៃ​អគារ​តែមួយ​នេះ​ក៏​លក់បាន​ក្នុងតម្លៃ​ដ៏​ខ្ពស់​ដែរ គឺ​ប្រមាណ ១២ ០០០ ដុល្លារ​/​ម៉ែត្រការ៉េ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ CNN Money ។ ហុងកុង គឺជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ផ្សេងៗ​ទៀត​ក្នុ​ពិភពលោក ដែលមាន​តម្លៃ​ចលនទ្រព្យ​ខ្ពស់​ជាងគេ​បំផុត​។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ទីក្រុង​មួយ​នេះ​មាន​លំនៅដ្ឋាន​ប្រណីតៗ​តិចជាង​នៅ​ទីក្រុង​ឡុង​ដ៍ និង​ញូវយ៉ក​ដែរ​។​

​នៅ​ទីក្រុង​ញូវយ៉ក ក្នុង​ឆ្នាំ ២០១៥ ដដែល​នេះ បន្ទប់ apartment មួយ​នៃ​អគារ One57 ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ទិញយក​ក្នុងតម្លៃ​ប្រមាណ ១០០ លាន​ដុល្លារ នេះ​ជាត​ម្លៃ​ដ៏​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​