បុរស​ម្នាក់​ផឹក​ស្រវឹង​ខឹង​បាត់​ប្រពន្ធ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់​

​ខេត្តកំពង់ឆ្នាំង​៖ កូន​ផ្ទះស្លឹក​មួយ​ខ្នង​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង ដែល​សមត្ថកិច្ច​បា​នស​ង្ស័​យ​ថា បុរស​ជា​ម្ចាស់ផ្ទះ​ស្រវឹង​ខឹង​បាត់​ប្រពន្ធ​បាន​ដុត​ផ្ទះ​ខ្លួនឯង​ចោល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១ និង​៥០​នាទី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់ ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏បាន​ទៅ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​ផងដែរ ប៉ុន្តែ​នៅ​ទៅដល់​ផ្ទះ​នោះបាន​ឆេះ​ម៉ត់​អស់​ទៅហើយ​។​

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ បុរស​ជា​ម្ចាស់ផ្ទះ​នេះ​មានឈ្មោះ មាស លឹម​ម៉ា​រ៉ា អាយុ​៣០​ឆ្នាំ ជា​មុខសញ្ញា​ចាស់​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន ធ្លាប់​ជាប់ពន្ធនាគារ​ជាច្រើន លើក​គេ​មាន​ប្រពន្ធ​ឈ្មោះ ធា​វី មានកូន​៣​នាក់ ។ ក្នុង​ហេតុការណ៍​នេះ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​បានអោយដឹងថា​៖ ម្ចាស់ផ្ទះ​២​នាក់​ប្តី​ប្រពន្ធ​នេះ តែងតែ​ឈ្លោះប្រកែក​គ្នា​ស្ទើរតែ​រាល់ថ្ងៃ​មិនសូវ​ដែល​ខាន​ទេ ហើយ​នៅ មុនពេល​កើត​គេ​ឃើញ​បុរស​ជា​ម្ចាស់ផ្ទះ​បាន​ផឹក​ស្រវឹង​និង​ឡូឡា​រឿង​មិនឃើញ​ប្រពន្ធ​កូន​នៅផ្ទះ​។​

​លុះ​បន្តិចក្រោយមក​គេ​ឃើញ​បុរស​ជា​ម្ចាស់ផ្ទះ​បាន​ជិះ​ម៉ូតូ​ចេញទៅ ដោយបាន​ស្រែកថា « កុំ​ចេះដឹង​រឿង​គេ »​នៅពេល​គេ​ចេញផុត​បានតែ​ប្រហែល​១០​ម៉ែត្រ​ស្រាប់តែ​ឃើញ​អណ្តាត ភ្លើង​បាន​ឆាបឆេះ​ផ្ទះ​តែម្តង ដោយ​គេ​ជា​ម្ចាស់ផ្ទះ​មិន​ខ្ចី​ងាកក្រោយ​មើល​ភ្លើង​ឆេះ​ផ្ទះ​គេ​ឡើយ​។ ពេលនោះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​នាំគ្នា​ជួយ​ពន្លត់ ព្រោះ​ខ្លាច​រាលដាល​ឆេះ​ផ្ទះ​របស់​ពួកគាត់ បន​ញ​តាប់​មក​រថយន្ត​ពន្លត់​អគ្គ​ភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​បានមក​ដល់​បាញ់​ទឹក​ពន្លត់ ថែមទៀត​នៅពេលដែល​ផ្ទះ​នោះបាន​ឆេះ​អស់​ទៅហើយ ។ ​ ​

​សមត្ថកិច្ច​បានអោយ​ដឹ​ថា​៖ ផ្ទះ​ឆេះ​នេះ​មាន​ទំហំ ៣​គុណ​នឹង​៤​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស្លឹក​និង​បាំងជញ្ជាំង​ស្លឹក ដោយឡែក​សំភារៈប្រើប្រាស់ ចាន ឆ្នាំង មុង​ភួយ នៅក្នុង​ផ្ទះ​ត្រូវបាន​ឆេះ​ម៉ត់​ទាំងអស់​។​ ​ដោយមាន​ការបំភ្លឺ​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បែបនេះ ទើប​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា​៖ មូលហេតុ​នៃ​ការឆេះ​ផ្ទះ​គឺ​ម្ចាស់ផ្ទះ​ជា​អ្នក​ដុត ហើយ​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។ នៅពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក ដើម្បី​សាកសួរ​អំពី​មូលហេតុ​អោយបាន​ច្បាស់លាស់​៕ រិ​ទ្ធិ ជ័យ​ ​

KA-01-12-2015-06 KA-01-12-2015-07 KA-01-12-2015-08 KA-01-12-2015-09