ឈប់​លេបថ្នាំ​ប​ន្យា​រ​កំណើត​អាច​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​ជា​ថ្វី​ដែរ​ទេ ?

Sanofi

​ស្ត្រី​ភាគច្រើន​បាន​ប្រើ​ថ្នាំ​ពន្យារកំណើត​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ការពារ​កុំ​ឱ្យមាន​ផ្ទៃពោះ​តាម​បំណង ប៉ុន្តែ​នៅពេល​ណាមួយ​អ្នក​អាច​ផ្លាស់ប្តូរ​ចិត្ត និង មានបំណង​ចង់បាន​កូន តើ​វា​មាន​ផលប៉ះពាល់​នឹង​ការចង់​បានកូន​ដែរឬទេ បើសិនជា​ឈប់​ប្រើ​ថ្នាំ​ពន្យារកំណើត​? បើ​ដូច្នេះ​មែន​ស្ត្រី​ក៏​មិនគួរ​បញ្ឈប់​ការ​លេបថ្នាំ​ទាំង​ពាក់កណ្តាល​ទី​ដែរ អ្នក​គួរ​លេប​បញ្ចប់​បន្ទះ​ថ្នាំ​ចុងក្រោយ​ជាមុនសិន ដើម្បី​ចៀសវាង​ការ​មក​រដូវ​មិន​ទៀងទាត់ ។

ចំពោះ​ស្ត្រី​ខ្លះ​ដែលមាន​លទ្ធភាព​បង្កើតកូន​បាន​នៅពេល​ឈប់​ប្រើ​ថ្នាំ​ភ្លាមៗ​អាចមាន​រយៈពេល​ពី ២ ទៅ ៣ ខែ ដើម្បីឱ្យ​ពង​អូ​វ៉ុល​លូតលាស់​ឡើងវិញ ។ ស្ត្រី​អាច​កត់សម្គាល់ថា ពង​អូ​វ៉ុល​លូតលាស់​ឡើងវិញ​នៅពេល​រដូវ​របស់​ស្ត្រី​ចាប់ផ្តើម​មក​ទៀងទាត់ ។ ប្រសិនបើ​ផុត​រយៈពេល ៣ ខែ ក្រោយពី​ឈប់ លេបថ្នាំ​ហើយ​នៅ​មិនទាន់​មក​រដូវ​ទៀត ស្ត្រី​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​យោបល់ ប៉ុន្តែ​គួរ​កុំ​បារម្ភ​ពេក ព្រោះ​វា​ជា​រឿង​ធម្មតា និង មិនមាន​អ្វី​ធ្ងន់ធ្ងរ​កើតឡើង​ទេ ។

​គ្រូពេទ្យ​ជំនាញ​នឹង​បន្ត​ឱ្យ​អ្នក​ប្រើ​វិធី​ពន្យារកំណើត​បណ្តោះអាសន្ន​មួយរយៈ​ខ្លី​បន្តទៀត​រហូត​ទាល់តែ​អ្នកមាន​រដូវ​ធម្មតា​ឡើងវិញ​មុននឹង​យក​កូន ។ មិនមាន​អ្វី​គួរឱ្យ​បារម្ភ​នោះដែរ ដែល​អ្នក​មិនអាច​បន្ត​មានកូន​បន្តទៀត ។ ការរង់ចាំ​ប៉ុន្មាន​ខែ​បន្ទាប់​ដើម្បី ឱ្យ​រដូវ​មក​ទៀងទាត់​ឡើងវិញ និង ធ្វើឱ្យមាន​ភាពជាក់លាក់​ក្នុងការ​មានកូន ។

​ប្រសិនបើ​អ្នក​សង្កេតឃើញថា អ្នកមាន​ផ្ទៃពោះ ហើយ​អ្នក​អាច​ឈប់​ប្រើ​វិធី​ពន្យារកំណើត​បណ្តោះអាសន្ន​ភ្លាម ។ ហើយ​ក្នុង​រយៈពេល​ប្រើ​ថ្នាំ​នេះ​ឃើញ ថា​អ្នកមាន​ផ្ទៃពោះ​នោះ​ចូរ​កុំ​បារម្ភ វា​មិនមាន​ផលប៉ះពាល់​អ្វី​ដល់​ទារក​ក្នុង​ផ្ទៃពោះ​ទេ ។ សូម​បញ្ចា​ក់ថា ស្ត្រី​ក៏​អាចមាន​ផ្ទៃពោះ​បានដែរ​ក្នុងកំលុងពេល​ប្រើ​ថ្នាំ​គ្រាប់​តូច​ដែលមាន​សារធាតុ​ប្រូ​ជេ​ស្ទី​ន (Progestin) ដែល​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ ៕​សុផល​ ​ ​ ​



Related