​សង្គម​ស៊ីវិល និង​បក្សនយោបាយ រួមទាំង​រដ្ឋាភិបាល ពិភាក្សាគ្នា​ផ្តល់​អនុសាសន៍​ដល់ គ​.​ជ​.​ប

រូបភាពពីហ្វេសប៊ុក សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត នឹង​រៀបចំ​កិច្ចពិភាក្សា​តុមូល​ស្តីពី «​ការរកឃើញ​លទ្ធផល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង​របស់ គ​.​ជ​.​ប​» ដោយមាន​ការចូលរួម​ពី​គ្រប់​តំណាង​គណបក្សនយោបាយ ក្រុម​សង្គម​ស៊ីវិល​មួយចំនួន មន្ត្រី​រដ្ឋាភិបាល និង​សមាជិក គ​.​ជ​.​ប ដើម្បី​ពិភាក្សា​រួមគ្នា និង​ផ្តល់​អនុសាសន៍​ដល់ គ​.​ជ​.​ប ជុំវិញ​នីតិវិធី​បោះឆ្នោត ក្នុង​អាណត្តិ​នេះ​។ វេទិកា​នេះ​នឹង​ប្រព្រឹត្តទៅ នៅ​សណ្ឋាគារ សាន់វ៉េ នា​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ។

​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត បានរួម​គ្នា​រៀបចំ​វេទិកា​តុមូល​មួយ​ក្រោម​ប្រធានបទ «​ការរកឃើញ​លទ្ធផល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង​របស់ គ​.​ជ​.​ប​»​។ គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ គឺ​ដើម្បី​បង្ហាញ​ពី​របាយការណ៍​នៃ​ការរកឃើញ​បញ្ហា​ផ្សេងៗ ទាក់ទង​នឹង​ការចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង​របស់​គ​.​ជ​.​ប និង ពិភាក្សា​ផ្តល់​អនុសាសន៍ ដល់ គ​.​ជ​.​ប សម្រាប់​កែលម្អ​អំពី​នីតិវិធី​នៃ​ការចុះឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​កុំព្យូទ័រ ព្រមទាំង​សេចក្តីព្រាង​បទបញ្ជា ផងដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​។​

​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ មាន​ប្រមាណ​ជា​៤០ ទៅ​៥០​នាក់ ដែលជា​តំណាង​គណបក្សនយោបាយ​ទាំងអស់ អង្គការ​សង្គម​ស៊ីវិល​មួយចំនួន មន្ត្រី​រដ្ឋាភិបាល និង​សមាជិក គ​.​ជ​.​ប​។ វេទិកា​នេះ ធ្វើឡើង​ក្រោយពី​គ​.​ជ​.​ប បញ្ចប់​ប្រតិបត្តិ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង កាលពី​ថ្ងៃទី​១៥ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ កន្លងទៅ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១ វិច្ឆិកា គ​.​ជ​.​ប បានចាប់ផ្តើម​បេសកកម្ម​នៃ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​បច្ចេកទេស ហើយ​បញ្ចប់​នៅ​ទី​១៥ វិច្ឆិកា ដោយ​ចំណាយ​ថវិកា​អស់​១​លាន​ដុល្លារ​។ ក្នុង​រយៈពេល​១៥​ថ្ងៃ នៃ​ការចុះឈ្មោះ​សាកល្បង​នេះ ប្រជាព​ប្រជាពលរដ្ឋ​ចំនួន ១៧,៥៥៦​នាក់ បានមក​ចូលរួម​ចុះឈ្មោះ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​