មើលលទ្ធផលហែលទឹកពានរង្វាន់តេជោសែនថ្ងៃដំបូង

ភ្នំពេញ:     ​កំពង់ចាម​:​ការប្រកួត​កីឡាហែលទឹក​ពានរង្វាន់​តេ​ជោ​សែន​ដែល​ធ្វើ​នៅ​ទី​រួម​ខេត្តកំពង់ចាម​នោះបាន​បញ្ចប់​ វិញ្ញាសា​ខ្លះៗ​ហើយ ។​

​     ​ចំពោះ​វិញ្ញាសា​ដែល​បានបញ្ចប់​ហើយ​នោះ​គឺ​វិញ្ញាសា​ហែល​របៀប​កង្កែប​ ចម្ងាយ​៥០​ម៉ែត្រ​កុមារី​អាយុ​ក្រោម​ ១៣​ឆ្នាំ​លេខ ១ កុមារី​ប៊ូ ទីង​ហ៊ុយ​ក្លឹប​ជ្រោយចង្វារ​ថិរវេលា​៤៨​វិនាទី​០៧ ។​ហែល​របៀប​មេអំបៅ​បុរស​អាយុ​ក្រោម​ ១៨​ឆ្នាំ​ចម្ងាយ​៥០​ម៉ែត្រ លេខ ១​ហារី ពិសិដ្ឋ​ក្លឹប​ព្រឹទ្ធាចារ្យ​ហែម ថុ​ន ថិរវេលា​៣១​វិនាទី​៤៣ ។​

​    ​ហែល​របៀប​កង្កែប​នារី​៥០​ម៉ែត្រ​អាយុ​ក្រោម​១៨​ឆ្នាំ​លេខ ១ ប៊ូ ទិ​ង​ហ៊ុយ​ក្លឹប​ជ្រោយចង្វារ​ថិរវេលា​៤៧​វិនាទី​ ១៣ ។ ហែល​ផ្ងារ​៥០​ម៉ែត្រ​បុរស​អាយុ​លើ​១៨​ឆ្នាំ​លេខ ១ កីឡា​ករលឹម ឧ​ត្ត​ម​ក្លឹប​ព្រឹទ្ធាចារ្យ​ហែម​ថុ​ន​ថិរវេលា​១​នាទី​ ០៨​វិនាទី​៣៨ ។​

​     ​ហែល​ផ្ងារ​៥០​ម៉ែត្រ​អាយុ​ក្រោម​១៣​ឆ្នាំ​លេខ ១ កីឡាករ​មន​ត្រស ផាន​សុវណ្ណ​អា​រុន​ក្លឹប​ព្រឹទ្ធាចារ្យ​ហែម​ថុ​ន​ ថិរវេលា​៤២​វិនាទី​៤៩ ។ ហែល​កង្កែប​នារី​ចម្ងាយ​១០០​ម៉ែត្រ​អាយុ​លើ​១៨​ឆ្នាំ​លេខ ១ សុខ វ​ល័ក្ខណ៍​ក្លឹប​មហាផ្ទៃ​ ថិរវេលា​១​នាទី​២០​វិនាទី​៨០ ។​

​    ​ហែល​កង្កែប​បុរស​អាយុ​ក្រោម​១៨​ឆ្នាំ​ចម្ងាយ​១០០​ម៉ែត្រ​លេខ ១ ឆោម ច័ន្ទ​ថន​ក្លឹប​មហាផ្ទៃ​ថិរវេលា​១ នាទី​២២ វិនាទី​០២ ។ ១០០​ម៉ែត្រ​ហែល​របៀប​សេរី​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​លេខ កីឡាការិនី​ប៊ុន រក្សា​ថិរវេលា​១​នាទី​១៩​វិនាទី​៩០ ។​ហែល​របៀប​សេរី​៥០​ម៉ែត្រ​ជនពិការ​លេខ ១ យូ សុ​ផា​ក្លឹប​ព្រឹទ្ធាចារ្យ​ហែម ថុ​ន​ថិរវេលា​៣៦​វិនាទី​០៥ ។​

​     ​ហែល​៥០​ម៉ែត្រ​សេរី​បុរស​អាយុ​ក្រោម​១៨​ឆ្នាំ​លេខ ១ ហារី ពិសិដ្ឋ​ក្លឹប​ព្រឹទ្ធាចារ្យ​ហែម ថុ​ន​ថិរវេលា​២៦​វិនាទី​ ៩៤ ។​ហែល​៥០​ម៉ែត្រ​សេរី​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​លេខ ១ ប៊ុន រក្សា​មហាផ្ទៃ​ថិរវេលា​៣៥​វិនាទី​០៨ ។ ហែល​៥០​ម៉ែត្រ​ កុមារា​អាយុ​ក្រោម​១៣​ឆ្នាំ​របៀប​សេរី​លេខ ១​មន​ត្រស ផាន​សុវណ្ណ​ងា​រុន ថិរវេលា​៣២​វិនាទី​៧៩ ។​