លោកឧកញ៉ា សៀង ណាំ និងសប្បុរសជនជប៉ុន ពិភាគ្សាលើការ ផ្គត់ផ្គង់ទឹកស្អាត និងផ្តល់អណ្តូងទឹកស្នប់ ជួនប្រជាពលរដ្ឋ

សៀមរាប៖ លោកឧកញ៉ សៀង ណាំ អ្នកតំណាងរាស្រ្ត មណ្ឌលសៀមរាប បានទទួលជួបពិភាក្សាការងារផ្គត់ផ្គង់ទឹកស្អាត និងផ្តល់អណ្តូងទឹកស្នប់ជួនដល់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ជាមួយប្រតិភូម្ចាស់ជំនួយ នៃសមាគមន៏ ដេនគិរែងហ្គូ ស៊ីហ្សឺការ មកពីជប៉ុន ដឹកនាំដោយលោក យ៉ាម៉ាមូតុ កាហ្សឺអាគិ នាសប្ដាហ៍នេះ នៅសណ្ឋាគារ អង្គរស៊ីធី ក្រុងសៀមរាប។

លោកឧកញ៉ សៀង ណាំ បានជម្រាបជូនប្រតិភូម្ចាស់ជំនួយ អំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅខេត្តសៀមរាប រួមជាមួយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិ បាល លើការផ្គត់ផ្គងទឹកស្អាត សម្រាប់ប្រជាជនប្រើប្រាស ក្នុងជីវភាពរស់នៅ។ ទន្ទឹមនោះលោក ឧកញ៉ា ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់ លោកផ្ទាល់ក្នុងការផ្គត់ផ្គង់ និងផ្តល់ជូននូវអណ្តូងស្នប់ និងការយកចិត្តទុកដាក់ ធ្វើឲ្យប្រជាពលរដ្ឋមានយល់ដឹងអំពីអត្ថប្រយោជន៏ ក្នុងការបរិភោគទឹកស្អាត ផងដែរ ។ ក្នុងនាមប្រជាពលរដ្ឋខេត្តសៀមរាប លោកឧកញ៉ា បានថ្លែងអំណរគុណ ចំពោះ លោក យ៉ាម៉ាមូតុ កាហ្សឺអាគិ ព្រមទាំងសមាជិកសមាជិការ មកពី ប្រទេសជប៉ុនទាំអស់ ដែលបានចំណាយពេលវេលា និងថវិការមកជួយដល់ប្រជាជនកម្ពុជា។

ក្នុងនោះលោក យ៉ាម៉ាមូតុ កាហ្សឺអាគិ បានឲ្យដឹងថា លោកបានមកប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១១ ហើយជារៀងរាល់ឆ្នាំ លោកតែងតែមកកំសាន្ត និងជួយឧបត្តម្ភ អណ្តូងទឹក ដល់ប្រជាជន ក្នុងខេត្តសៀមរាប រហូតមកដល់ឆ្នាំ២០១៥នេះ ក្រុមលោកបានឧបត្ថម្ភអណ្តូង បាន ១៣៣អណ្តូងហើយ។ អណ្តូងទាំងនោះបានចែកជូនប្រជាពលរដ្ឋចំនួន ៣ស្រុក មានស្រុកប្រាសាទបាគង ស្រុកពួក និងស្រុកសូទ្រនិគមន៏ ដោយឡែកឆ្នាំនេះ មានអណ្តូង ២០អណ្តូង នឹងប្រគល់ជូនប្រជាពលរដ្ឋក្នុងឃុំបល្លង្គ ស្រុកប្រសាទបាគង។ លោកបន្តថា លោកនឹងខិតខំស្វែងរកជំនួយ មកជួយដល់ប្រជាជនកម្ពុជា ជាបន្តបន្ទាប់ទៀត ៕