មន្ត្រីជលផល​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ត្រី​ចឹ​ញ្ចឹ​ម​ងាប់​រាប់​ស៊ិ​ប​តោន នៅ​ចំណុច​ក្បែរ​ទំនប់​កោះ​ព្រាប (​ទំនប់រលក​ចាស់​)

​ខេត្ត​ព្រះសីហនុ​៖ នៅលើ​ស្រការ​ត្រី​មាន​ប៉ា​រ៉ា​សិត​ម្យ៉ាង​ហៅថា AmyLoodinum តោង​ជុំជិត​ស្រកាត្រី​ដែល​បង្ក​ទៅជា​ជំងឺ AmyCoiodinasis SPP ធ្វើអោយ​ត្រី​ពិបាក​ក្នុងការ​ដកដង្ហើម មិន​ស៊ី​ចំណី អស់​រំអិល​ហែល​លើ​ផ្ទៃ​ទឹក​រួច​បណ្តាល​ទៅជា​ងាប់​ជា​បណ្តើរៗ នេះ​បើ​យោងតាម​ការ​បញ្ចាក់​ពី​លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់សោម បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​លើ​បែ​ចិញ្ចឹម​ត្រី​របស់​ប្រជាពលរដ្ឋ នៅ​ចំណុច​ក្បែរ​ទំនប់​កោះ​ព្រាប (​ទំនប់រលក​ចាស់​) ស្ថិត​ក្នុងភូមិ ០៣ សង្កាត់ ០១ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពីពេល​កន្លងមក​។​

​យោងតាម​របាយការណ៍​របស់លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់សោម លេខ ៤៣/១៥ ខ​.​រ​.​ក​.​ស ចុះ​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្នុងករណី ចុះ​ត្រួតពិនិត្យ​លើ​បែ​ចិញ្ចឹម​ត្រី​របស់​ប្រជាពលរដ្ឋ នៅ​ចំណុច​ក្បែរ​ទំនប់​កោះ​ព្រាប (​ទំនប់រលក​ចាស់​) ស្ថិត​ក្នុងភូមិ ០៣ សង្កាត់ ០១ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​ចុង​សប្តាហ៍​កន្លងមក ដោយសារតែ​ខុស​លក្ខណៈ​បច្ចេកទេស ក្នុងការ​ចិញ្ចឹម​ត្រី​ផ្ទក់​សមុទ្រ បណ្តាលអោយ​ត្រី​ងាប់​អស់ និង​ខាតបង់​ថវិកា​ប្រមាណ​ជា​ប្រាំ​ម៉ឺន​ដុល្លា​អាមេរិក សម្រាប់​ប្រជា​វប្បករ ដែល​ចិញ្ចឹម​ត្រី នៅ​ទីតាំង​ខាងលើ​ជា​ហានិភ័យ​គួរអោយកត់សម្គាល់ ហើយក៏​ជា​បទពិសោធន៍​សម្រាប់​ផែនការ​នៃ​ការចិញ្ចឹម​ត្រី​ដោយ​ផ្តោតទៅលើ​មន្ត្រី​ជំនាញ និង​ការជ្រើសរើស​ពូជ​ត្រី​។ ​ ​

​លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់សោម សហការ​ណ៍​ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សមុទ្រ បាន​ចុះ​ត្រួតពិនិត្យ​ដល់​បែរ​ចិញ្ចឹម​ត្រី​ខាងលើ និង បានបញ្ជាក់​អោយដឹងថា គុណភាព​ទឹក​ល្អ​បង្គួរ កំហាប់​អំបិល​មាន​កំរិត ២៧,៥ ភាគ​ពាន់​- ផល​សង​ប៉ូ​តូង ស្យែ​រ​អ៊ី​ដ្រូ​ហ្សែ​ន (P.H) 7,4 – ស៊ី​តុ​ណ្ហ​ភាព​ទឹក ២៨,៥ អង្សារ​សេ – អា​ម៉ូ​ញាក់ NH3 0,009 mg/L អា​ម៉ូ​ញ៉ូ​ម NH4 0,5 mg/L ទី​ត្រី​ត 1,20​មី​លី​ហ្គ្រា​ម ក្នុង​មួយ​លីត្រ ។ មិនតែប៉ុណ្ណោះ​ក្រុមការងារ​ខាងលើ បាន​យក​គំរូ​ត្រី​មាន​ជំងឺ​ទៅពិនិត្យ​នៅក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សមុទ្រ លទ្ធផល​បាន​បញ្ជាក់ថា នៅលើ​ស្រកាត្រី​មាន​ប៉ា​រ៉ា​សិត​ម្យ៉ាង​ហៅថា AmyLoodinum តោង​ជុំជិត​ស្រការ​ត្រី​ដែល​បង្ក​ទៅជា​ជំងឺ AmyCoiodinasis SPP ធ្វើអោយ​ត្រី​ពិបាក​ក្នុងការ​ដកដង្ហើម មិន​ស៊ី​ចំណី អស់​រំអិល​ហែល​លើ​ផ្ទៃ​ទឹក​រួច​បណ្តាល​ទៅជា​ងាប់​ជា​បណ្តើរៗ ។​

​លោក នេន ចំរើន ក៏បាន​សំណូមពរ​ដល់​ប្រជា​វប្បករ និង សហគមន៍​ចិញ្ចឹម​ត្រី នៅក្នុង​ខេត្ត​ព្រះសីហនុ គួរតែបញ្ឈប់​ការនាំ​ពូជ​ត្រី​ណា​ចូល​ក្នុងស្រុក ដោយ​គ្មាន​ការបញ្ជាក់​ពី​ភាព​គ្មាន​ជំងឺ ឬ បានធ្វើ​ច​ត្តា​លី​ស័ក្ក (Quarantine check) រួចរាល់​ពី​ម្ចាស់​កសិដ្ឋាន ឬ មន្ត្រី​ជំនាញ ដើម្បី​ជៀសវាង​ការឆ្លង​ជំងឺ​ដែល​ផ្តើម​អោយ​ខាតបង់​ថវិកា​ដូច​ករណី​ខាងលើ ។​

​បើតាម​ការ​អោយដឹងពី​ប្រជា​វប្បករ​ដែលជា​ម្ចាស់​បែរ​ខាងលើ បានអោយដឹងថា មុន​ហេតុការណ៍​កើតឡើង​បណ្តាលអោយ​ត្រី​របស់គាត់​ងាប់ គឺ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ទឹកសមុទ្រ​ប្រែ​ពណ៌​ទៅជា​ពណ៌​ត្នោត ពេលនោះ​ត្រី​ក៏​ចាប់ផ្តើម មិន​ស៊ី​ចំណី​ក្នុង​រយៈពេល​២​ទៅ ៣​ថ្ងៃ ក៏​ចាប់ផ្តើម​ងាប់​ជា​បណ្តើរៗ​រហូតដល់​អស់​។

​យោងតាម​របាយការណ៍​បាន​បញ្ជាក់ថា វិធីសាស្ត្រ​គ្រប់គ្រង​មួយចំនួន ដើម្បី​កាត់បន្ថយ​ការឆ្លង​ជាយថាហេតុ​មានដូចជា ប្រភព​ពូជ ការជ្រើសរើស​ទីតាំង​ចិញ្ចឹម​ដែលមាន​បរិស្ថាន​ទឹក​ល្អ លាង​សំអាត​បែ ឬ ដូរ​បែ​ញឹកញាប់ (​សាច់​មង​) ការនាំ​ចូល​ពូជ​មិនបាន​ដឹង​ពី​ប្រភព​ច្បាស់លាស់ សម្ភារៈប្រើប្រាស់​ត្រូវបាន​សម្លាប់​មេរោគ​មុន​យក​ចូល​កសិដ្ឋាន​។ វិធីសាស្ត្រ​ព្យាបាល​ដែល​គួរប្រើ​ប្រាស់ មានដូចជា ត្រាំ​ក្នុង​ទឹក​ហ្វ​ក​ម៉ា​លិ​ន Formalin កំហាប់ ២០០ ទៅ ៣០០ppm ក្នុង​រយៈពេល ១០​នាទី ឬ​ប្រើប្រាស់​សារធាតុ​ទង់ដែង​ស៊ុ​ល​ផាត Cuso4 0,75 ppm ពី ៥ ទៅ ៦ ថ្ងៃ​៕ សមុទ្រ​ខៀវ

KA-01-12-2015-23 KA-01-12-2015-24 KA-01-12-2015-25 KA-01-12-2015-26​ ​ ​ ​ ​