ឆបោក​ម៉ូតូ​បាន​៤​ថ្ងៃ​ត្រូវ​ឃាត់ខ្លួន បញ្ជូន​ទៅកាន់​តុលាការខេត្ត​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ចំនួន​២​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​ម៉ូតូ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ធ្វើការ​ស្រាវជ្រាវ ឈានដល់​ការឃាត់ខ្លួន​បាន និង​បាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ហើយ​នា​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​។​ ​ ​

មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី បាន​ថ្លែងអោយដឹងថា បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ សុខ ខ្នា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានមុខ​របរ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​ជុំវិញ​ករណី​យុវជន​ចំនួន​២​នាក់​បាន​ឆបោក​យក​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​មក កម្លាំង​ជំនាញ​មន្ទីរ​ព័ត៌មាន ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ធុល វ៉ា​រី អនុប្រធាន​មន្ទីរ បានធ្វើការ​ស្រាវជ្រាវ និង​ឈានដល់​ការឃាត់ខ្លួន​បាន​នៅ​ចំណុច​ហាង​ហ្គេម KL ស្ថិតក្នុង​ក្រុម​០៦ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ រួមជាមួយ​ម៉ូតូ​ជនរងគ្រោះ​ចំនួន​១​គ្រឿង​ដែល​ជន​ស្ស័​យ​ឆបោក​កាលពី​ថ្ងៃទី​២៤​វិច្ឆិការ​។

​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​មានឈ្មោះ ចូ​វ សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ សន្តិសុខ​ឯកជន ក្រុម ហ៊ុន PSA មាន​ទីលំនៅ​ក្រុម​៣៨ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង ទី​២​ឈ្មោះ ពេជ្រ សំណាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូ មាន​ទីលំនៅ​ក្រុមទី​១៧ ភូមិ​០១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​ ​ ​

សូមបញ្ជាក់​ផងដែរ ដោយមាន​ការខិតខំ​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ និង​សមត្ថកិច្ច​ប៉ូលិស បទល្មើស​ជាច្រើន​នៅក្នុង​ក​ក្រុងព្រះសីហនុ មានការ​ថមថយ គួរអោយកត់សម្គាល់ បើទោះបីជា​បទល្មើស​មួយចំនួន​តូច​នៅមាន​ការកើតឡើង​ម្តងម្កាល​តែប៉ុណ្ណោះ​។ ហើយ​អ្វីដែល​សមត្ថកិច្ច​ទាំងពីរ​ស្ថាប័ន​ទាំងពីរ​ទទួលជោគជ័យ​ក៏ដោយ​សារ​មានការ​សហការ​ណ៏​បាន​យ៉ាង​ល្អ ក្នុងការ​ចុះបង្ក្រាប​គ្រប់​បទល្មើស​៕ សមុទ្រ​ខៀវ​ ​

KA-01-12-2015-20 KA-01-12-2015-21 KA-01-12-2015-22