នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាកាត់ បន្ថយការបញ្ចេញ ឧស្ម័នពុល ក្នុងកិច្ចប្រជុំកំពូល ស្តីពីបម្រែបម្រួល អាកាសធាតុ នៅប៉ារីស

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-Cha នៅថ្ងៃអង្គារនេះ បានបង្ហាញការប្តេជ្ញាថា នឹងកាត់បន្ថយកា របញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបានចំនួនពី ២០ ទៅ ២៥% ក្នុងឆ្នាំ២០៣០ ខាងមុខ ក្នុងសន្និសិទ្ធរបស់អង្គការ សហប្រជា ជាតិស្តីពីប ញ្ហាបម្រែបម្រូលអាកាសធាតុក្នុងទីក្រុង ប៉ារីស នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥នេះ។

ក្នុងឱកាសនៃការថ្លែងសន្ទរកថាដោយសង្ខេបបើកកិច្ចប្រជុំកំពូល COP 21 ដែលរៀបចំឡើងនៅជាយទីក្រុង ប៉ារីសប្រទេស បារាំង លោក Prayut បានប្រកាសថា រដ្ឋាភិបាលថៃ នឹងគាំទ្រចំពោះកិច្ចព្រមព្រៀងជាសកលនេះ ព្រមទាំងធ្វើកិច្ច សហការ ជាមួយសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ លោកសង្ឃឹមថា កិច្ចចរចាស្តីពី បញ្ហាអាកាសធាតុនេះ នឹងទទួលបាននូវលទ្ធផលជោគជ័យ។

គួររំលឹកថា រដ្ឋាភិបាលក្រុង បាងកក បានដាក់ចេញនូវគម្រោងសកម្មភាពរបស់ខ្លួនស្តីពី បញ្ហាអាកាស ធាតុទៅអនុសញ្ញាគម្រោងសកម្មភាព របស់អង្គការសហប្រជាជាតិ កាលពីខែតុលា កន្លងទៅនេះ ដោយបានប្តេជ្ញាថា នឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលពី ២០ ទៅ ២៥% ក្នុងឆ្នាំ២០៣០ ខាងមុខ។

សូមជម្រាបថា ការកាត់បន្ថយការបញ្ចេញចំនួន ២០% ជាទិសដៅដែលប្រទេសថៃ ចង់សម្រេចបានដោយខ្លួនឯង ដោយឡែក៥ភាគរយទៀត ត្រូវការពឹងផ្អែកទៅលើការគាំទ្រពីសំណាក់អន្តរជាតិ ក្នុងរូបភាពជាហិរញ្ញវត្ថុ បច្ចេកវិទ្យា និងវិធីសាស្ត្រផ្សេងៗ។ 

នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាកាត់ បន្ថយការបញ្ចេញ ឧស្ម័នពុល ក្នុងកិច្ចប្រជុំកំពូល ស្តីពីបម្រែបម្រួល អាកាសធាតុ នៅប៉ារីស

  • នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាកាត់ បន្ថយការបញ្ចេញ ឧស្ម័នពុល ក្នុងកិច្ចប្រជុំកំពូល ស្តីពីបម្រែបម្រួល អាកាសធាតុ នៅប៉ារីស已关闭评论
  • 280 views
  • Hide Sidebar
    A+