លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​សភា លោក ឈាង វុន និង​លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​​នាំពាក្យ​​បក្ស

ពីឆ្វេងទៅ​ស្តាំ៖ លោក ឡេង ប៉េងឡុង លោក ឈាង វុន និង​លោក យ៉ែម បុញ្ញឫទ្ធិរដ្ឋសភា នៅ​ល្ងាច​ថ្ងៃទី១ ខែធ្នូ បានចេញ​សេចក្តីប្រកាស​ស្តីពី​ការតែងតាំង​អ្នកនាំពាក្យ​បី​រូប ដែល​ក្នុងនោះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន ក្លាយជា​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​លោក យ៉ែម បុញ្ញឫទ្ធិ ជា​អ្នកនាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ការតែងតាំង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហេង សំរិន កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា បានប្រកាស​បង្កើត​ឲ្យ​មាន​អ្នកនាំពាក្យ​នៅ​រដ្ឋសភា​សម្រាប់​នីតិកាល​ទី៥ ចំនួន១រូប និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា១រូប គណបក្ស​សង្គ្រោះ​ជាតិ១រូប។

បើតាម​ចំណារ​របស់លោក ហេង សំរិន ប្រធានរដ្ឋសភា អ្នកនាំពាក្យ​រដ្ឋសភា មាន​តួនាទី និង​ភារកិច្ច​ជម្រាប​សាធារណជន​អំពី​ព័ត៌មាន​នានា​ពាក់ព័ន្ធ​រដ្ឋសភា ខណៈ​អ្នកនាំពាក្យ​បក្ស មាន​សិទ្ធិ​ធ្វើការ​បំភ្លឺ​អំពី​គោលនយោបាយ និង​គោលជំហរ​របស់​គណបក្ស​ខ្លួន៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​