ថ្ងៃនេះអ្នកប្រដាល់ខ្មែរ ៤ រូបប្រកួតជាមួយថៃនៅសៀមរាប

ភ្នំពេញ:     ​ភ្នំពេញ​:​រសៀល​ថ្ងៃទី ២ ធ្នូ​នេះ​អ្នក​ប្រដាល់​កម្ពុជា ៤ រូប​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ដែល​គេ​អះអាង​ថា ​សុទ្ធតែ​ជើង​ខ្លាំង​ទាំងអស់ ។​

​    ​សេក ចាន់​រាជ​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Sai Youkchiv ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​ចាន់​រាជ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ទេ​តែ​គេ​មាន​ស្នៀត​វ៉ៃ​ល្អ ឯ​ Sai Youkchiv ទោះបី​គេ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ក៏ពិតមែន​តែ​គេ​ខ្លាំង​ គ្រាន់បើ​ដែរ ។​

​    ​សោម វិឆ័យ​ក្លឹប​សាល​វ័​ន្ដ​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ​ឈ្មោះ Toun Pe ដោយ​ប្រ​កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​មាន​អ្នក​ប្រដាល់​មិនតិច​ទេ​ដែល​ត្រូវ​វិឆ័យ​ប្រើ​ជើង​ទាត់​ចំក​ញ្ចឹ​ង ក ឬ ថ្គាម​ឲ្យ​សន្លប់​នោះ ។ សម្រាប់​អ្នក​ប្រ​ដាល់​ថៃ​Youn Pe គេ​មិនដឹងថា​មាន​សមត្ថភាព​ប៉ុណ្ណា​នោះទេ​តែបើ​ប្រហែស​អាច​នឹង​ដេក​ដោយសារ​ ស្នៀត​ផ្កាប់​ចាន​របស់​វិឆ័យ​ក័​ថា​បានដែរ ។​

​    ​មាស ច័ន្ទ​មាន​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Banchhaksik Hanvary ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​

​    ​ចំពោះ​ម៉ន រដ្ឋា​ក្លឹប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Louk Yorth ដោយ​ប្រ​កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​