ទង់ជាតិកម្ពុជាត្រូវបានបង្ហូតសម្រាប់ SEA Para Games

ភ្នំពេញ:     ភ្នំពេញ​:​ទង់ជាតិ​របស់​កម្ពុជា​ត្រូវបាន​បង្ហូត​ហើយ​នៅ​ប្រទេស​សឹង្ហ​បូរី​សម្រាប់​ព្រឹត្តិការណ៍ SEA Para Games លើក​ទី ៨ ។​

 ក្រុម ​កីឡាករ​ជនពិការ​កម្ពុជា​បានធ្វើ​ដំណើរ​ទៅ ពហុ​កីឡដ្ឋាន OCBC Arena ភ្លាមៗ​ដើម្បី​ទទួល​ការវាយតំ​លៃ​ពី​ពិការភាព​របស់គេ​ពី​សំណាក់​ ក្រុមគ្រូពេទ្យ​។​

​ហើយ​ក្នុងការ​វាយ​តំលៃ​លើក​នេះ​កីឡាករ​ម្ចាស់​ មេដាយមាស​៣​គ្រឿង ផ្នែក​វិញ្ញាសារ ប្រណាំង​រទេះ វ៉ាន វុន និង ហេង សាវឿន ត្រូវបាន​ក្រុមគ្រូពេទ្យ​វាយតំ​លៃ​អោយ​ប្រភេទ T ៥៤ ដោយ​ការវាយតំ​លៃ​នេះ​គឺ​ខុសពី​ការវាយតំ​លៃ​នៅក្នុង​ព្រឹ​ត្ត​ការណ៍ អាស៊ាន​ប៉ា​រា​ហ្គេម លើក​ទី​៧ នៅ​មី​យ៉ាន់​ម៉ា ប៉ុន្តែ​កីឡាករ​រូបនេះ​នៅតែ​បញ្ចាក់​ថា​រូបគេ​នឹង​ប្រឹងប្រែង​អោយ​អស់ពី​ សមត្ថភាព​ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិ​អោយបាន ។ សូមបញ្ជាក់ថា ក្នុង​វាយ​តំលៃ​ពី​ពិការភាព​របស់​អត្ត​ព​លិ​ក កម្ពុជា ផ្នែក​វិញ្ញាសា​រហែល​ទឹក កីឡាករ​ពេជ្រ ការេ ប្រកួត​ក្នុង​ប្រភេទ S4 អ៊ូ ផល្លា S10 ស្រ៊ាង លាភ S9 ឯ​កីឡាការិនី ២​រូប​ទៀត គឺ​ហ៊ុន ស្រី​ណាក់ និង យី សុខ​ចាន់ ប្រកួត​ក្នុង​ប្រភេទ​S9 ដូចគ្នា ។

     រីឯ កីឡាករ​៣​រូប​ទៀត ឯក ញាន​សាមុទ្រ ឈុន ពន់ និង កីឡាករ​ចំណូល​ថ្មី ហ៊ុន ស៊ឺន ប្រកួត​ក្នុង​ប្រភេទ T53 ៕