ព្រឹត្តិការណ៍ទី ២ នៃ ITF Futures កំពុងតែប្រកួត

ភ្នំពេញ:     ​ភ្នំពេញ​:​មាន​ឈ្មោះថា​GLF TEP KHUNNAH MEMORIAL CUP 2015​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​២៨​វិច្ឆិកា មកម្ល៉េះ​ហើយនឹង​ត្រូវ​បញ្ចប់​ថ្ងៃទី ០៥ ខែធ្នូ​, ។​

​    ​GLF ដែលជា​ម្ចាស់​សហការ​ឧបត្ថម្ភ​យ៉ាងសំខាន់ សម្រាប់​ក្រុម​ជម្រើសជាតិ​កីឡា​វាយ​កូន​បាល់​នៅក្នុង​យុទ្ធនាការ​ចុងក្រោយ​ ទាំងបី របស់​ព្រឹត្តិការណ៍ Davis Cup នៅក្នុង​ទីក្រុង Dubai ប្រទេស​អារ៉ាប់​រួម​,​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​ម៉ាឡេស៊ី​នេះ​គឺ​សរសរ​ គ្រឹះ​មួយ​ដ៏​រឹងមាំ​នៃ​ការគាំទ្រ​កីឡា​វាយ​កូន​បាល់​កម្ពុជា​។​

​    ​លោក​Mitsuji Konoshita​នាយក​ក្រុមហ៊ុន GLF​ដែលជា​អតីត​អ្នកគាំទ្រ​កីឡា​វាយ​កូន​បាល់​របស់​ប្រទេស​​ជប៉ុន ហើយ​បាន​ប្រែក្លាយជា​មហាសេដ្ឋី​ផ្នែក​ពាណិជ្ជកម្ម​មួយរូប​ដ៏​មាន​ជោគជ័យ​។

​     ​លោក​បាន​មាន ប្រសា​ស​ន៏​ថា "​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន ក្លាយជា​ផ្នែក​មួយ​នៃ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ដែល​បាន​នាំយក​នូវ​ភាព​ រីកចម្រើន និង​ឧត្តមភាព ក្នុង​កម្រិត​មួយ​ដែលជា​មិនគួរ​ឱ្យ​ជឿ សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង មកនេះ​។​'' ព្រឹត្តិការណ៍ ITF Futures គឺជា​ព្រឹ​ត្ត​ការ​ណ៏​ដ៏​ពិសេស​មួយ ដើម្បី​បើកឱកាស​សម្រាប់​កីឡាករ​ជំនាញ​ទាំងអស់​ចូលរួម​ប្រកួតប្រជែង​ ។

​     ​លោក​បាន​បន្តទៀតថា «​ប្រទេស​កម្ពុជា​កំពុង​អង្គុយ​នៅលើ​ទ្រព្យសម្បត្តិ​នៃ​សក្តានុពល​របស់​ យុវជន​និង​ព្រឹ​ត្ដិ​ការណ៍​ជាច្រើន​ទៀត​ដែល​នឹង​កើតឡើង​នាពេល​អនាគត​នៅក្នុង ​ប្រទេស​នេះ​និង​អាច​ជម្រុញ​សកម្មភាព​ជាច្រើន​សំរាប់​ពួកគេ​ដើម្បី​លូតលាស់​ និង​បង្ហាញ​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​'​។​

​     លោក​បាន​បញ្ជាក់ទៀតថា​លោក​បាន​គាំទ្រ​កីឡា​វាយ​កូន​បាល់​តាំងពីក្មេង​ មកម្ល៉េះ​តែ​លោក មិនអាច​ធ្វើ​បានល្អ​ក្នុង​អាជីព​កីឡា​នេះ ប៉ុន្តែ​ឥឡូវនេះ​លោក​មានឱកាស​ដើម្បី​បង្កើត​វេទិកា​មួយ​សម្រាប់​អ្នក​ជំនាន់ ​បច្ចុប្បន្ន និង​ជំនាន់ ក្រោយ​ដើម្បី​ទទួលបាន​ជ័យជំនះ​ដ៏​ធំ​មួយ "​។​

​     ​លោក​ទេព​រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​មាន​ប្រសា​ស​ន៏​ថា "​យើង​មាន​ភាព​រីករាយ​ណាស់ ដែល​ក្រុមហ៊ុន​GLF​និង​លោក Mitsuji Konoshita​បាន​ចូលរួម​សហការ​ជាថ្មី​ម្តងទៀត​នៅក្នុង​ព្រឹត្តិការណ៍​ អន្តរជាតិ​យ៉ាងសំខាន់​នេះ​»​។​

​     លោក​បាន​បន្ថែមទៀតថា "​ឆ្នាំនេះ​គឺ​ឆ្នាំ​ពិសេស​សម្រាប់​សហព័ន្ធ​កីលា​វាយ​កូន​បាល់​ព្រោះ​ សហព័ន្ធ​បាន ប្រារព្ធ​ខួប​លើក​ទី​20 នៃ​ការប្រកួត​កីឡា វាយ​កូន​បាល់​ពានរង្វាន់​ទេព ឃុន​ណា​ដែលជា​ឧ៍​ពុក​របស់លោក ។​

​     លោក​អគ្គលេខាធិការ​បា​ន​បង្ហាញ​ពី​ភាព​រីករាយ​ណាស់​ដែល​លោក បានរៀបចំ​ព្រឹត្តិការ​ណ៏ FuturesSeries​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ឆ្នាំ ២០១១​ហើយ​បានទទួល​ជោគជ័យ​និង​ល្អ​ប្រសើរឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​     ​ទន្ទឹមនឹងនេះ នេះ​ជា​លើកដំបូង​ដែល កីឡាករ ប៊ុន​កេ​ន្នី មិន​ត្រូវបាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។ គាត់​បាន​សម្រាក​ព្យាបាល​ស្មា នៅឯ​ប្រទេស​បារាំង ដើម្បី​ត្រៀមខ្លួន​ជាថ្មី​សម្រាប់ Davis Cup ឆ្នាំ​២០១៦​ខាងមុខ​។​

​     ​កីឡាករ​ជម្រើសជាតិ​កម្ពុជា មួយចំនួន​នឹង​ទទួលបាន សិទ្ធ​អាទិភាព សម្រាប់​ការប្រកួត​ជម្រុះ​ឬ សម្រាប់​ការប្រកួត Main Draw ក្នុងកំឡុងពេល​បី​សប្តាហ៍​នេះ​។

​    ​កីឡាករ ម៉ម​ផល្គុន​បានសម្រេច​ចិត្ត​លេង​តែ​វិញ្ញាសារ​វាយ​ជា​គូរ តែប៉ុណ្ណោះ​ក្នុងឆ្នាំនេះ​ខណៈពេលដែល​ប្អូនប្រុស​របស់លោក ម៉ម វិទូ​នឹងធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​ដើម្បី​លេង​នៅក្នុង​ព្រឹត្តិការ​ណ៏​ទី ​៣ GLF CHAM PRASIDH OPEN 2015​។ គួរឱ្យ​រំលឹក​ផង​ដែល កីឡាករ ម៉ម វិទូ គឺជា​កីឡាករ​មួយរូប ដែល​បាន​កែប្រែ​មុខមាត់​ប្រវត្តិសាស្ត្រ​របស់​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍ Davis នៅ​ទីក្រុង​ដូ​ហា កាលពី​ឆ្នាំ​២០១២​។​

​     ​លោក Puneet Gupta ប្រធាន​អាជ្ញារ​កណ្តាល​របស់ ITF​បាន​ចូលរួម​ជាមួយ​យើង​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ​រួមទាំង​ឆ្នាំនេះ​, គាត់​និង​ក្រុមការងារ​អាជ្ញាកណ្ដាល​ចំនួន​ប្រាំ​រូប​ទៀត​វៀតណាម​០២​រូប និង​ឥណ្ឌា​០១​រូប​ស្រីលង្កា​០១​រូប​និង​ម៉ាឡេស៊ី​០១​រូប​។​