Highland Condominum ប្រគំ​តន្ត្រី​និង​ដាក់​តាំង​គម្រោង​ថ្មី​នៅ​អ៊ី​អន​ម៉​ល

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៩ វិច្ឆិកា កន្លង​មកនេះ នៅ​ផ្សារ​ទំនើបអ៊ី​អន​ម៉​ល មាន​ប្រារព្ធ​ពិធី​ប្រគំ​តន្ត្រី និង​ការ​ដាក់​តាំង​គម្រោង​ថ្មី បុរី​ហា​យ​លែ​ន​ស៊ី​ធី និង​ហា​យ​លែ​ន​ខុន​ដូ មី​នៀម ដែល​មានការ​ចូលរួម​ពី​តារា​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា ជា​ច្រើន​រូប មាន​ដូច​ជា​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា លោក​ម៉ា និ​ត លោក​ក្រឹម ស្រី​លាភ​ជាដើម ។ ជាមួយ​គ្នា​នេះ​ដែរ ក៏​មានកម្ម​វិធី​សប្បាយ​ៗ ដើម្បី​ឈ្នះ​រង្វាន់​ទៀត​ផង ។

លោក​ឃៀ​ក ផេង អគ្គនាយក​ក្រុមហ៊ុន​បុរី​ហា​យ​លែ​ន​ស៊ី​ធី​បានឱ្យ​ដឹង​ថា បុរី​ហា​យ​លែ​ន​ស៊ី​ធី មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ក្នុង​សង្កាត់​ព្រែក​លៀប​ដែល​ជាទី​តាំង​មួយ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​បំផុត​ព្រោះថា​វា​នៅ​ចន្លោះ​ទន្លេសាប និង​ទន្លេមេគង្គ​នាំ​មក​នូវ​ខ្យល់អាកាស​បរិសុទ្ធ ។ ហា​យ​លែ​ន ស៊ី​ធី មាន​ទីតាំង​៣​ផ្សេង​គ្នា ទីតាំង​២​ទៀត​គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ បឹង​ទំពុន និង​តាម​បណ្ដោយ​ផ្លូវ​លេខ​២០១១​ពោធិ​ចិន​តុង ។ លោក​បានឱ្យ​ដឹង​ថា រាល់​អតិថិជន​ទាំងអស់​ដែល​ជាវ​ផ្ទះល្វែង ខុន​ដូ វីឡា​ភ្លោះ ក៏​ដូច​ជា​វីឡា​ទោល​ចាប់ពី​ពេល​នេះ​តទៅ​សុទ្ធតែ​ទទួល​បានការ​បញ្ចុះតម្លៃ​គួរ​ជាទី​គាប់ចិត្ត​។ គ្រប់​អគារ ខុន​ដូ ផ្ទះល្វែង និង​វីឡា​របស់​បុរី​ហា​យ​លែ​ន ស៊ី​ធី សុទ្ធតែ​ត្រូវ​បាន​សាងសង់​ឡើង​មាន​លក្ខណៈ​ទំនើប​ទាន់សម័យ សក្តិ​សម​នឹង​អ្នក​ជំនាន់​ថ្មី​ដែល​ត្រូវការ​លំនៅ​ឋាន​ស្រស់​ស្អាត​សម្រាប់​ការ​រស់នៅ​ក្នុង​ភាព​សុខដុមរមនា ។

លោក​បានឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន ព្រះរាជ​ណា​ចក្រ​កម្ពុជា មាន​សុខ​សន្តិភាព​ពេញលេញ សេដ្ឋកិច្ច​រីក​ចម្រើន ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ហើយ​ពួក​គាត់​តែង​មាន​តម្រូវការ​ខ្ពស់ ដូច្នេះ​ហា​យ​លែ​ន ស៊ី​ធី នឹង​ជួយ​បំពេញ​នូវ​គ្រប់​តម្រូវការ ។ហា​យ​លែ​ន ស៊ី​ធី មិន​ត្រឹមតែ​ផ្ដល់​ជូន​នូវ លំនៅ​ឋាន​ដ៏​ប្រណីត​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​មាន​ដី​ឡូត៍​ពុះ​លក់​ទៀត​ផង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ក្ដី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ដោយ​មាន​ផ្ដល់​ប្លង់​រឹង​ជូន​ថែម​ទៀត​ផង ៕