បញ្ចប់វិញ្ញសា មួយចំនួន ការប្រកួតកីឡា ហែលទឹកពានរង្វាន់ តេជោសែន

កំពង់ចាម: ព្រឹត្តិការណ៍ នៃការប្រកួតកីឡាហែលទឹក ពានរង្វាន់តេជោសែន នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ បានបញ្ចប់វិញ្ញាសា មួយចំនួនហើយ គិតមកដល់ពេលនេះ។

ចំពោះវិញ្ញាសាដែលបានបញ្ចប់ហើយនោះ គឺវិញ្ញាសាហែលរបៀបកង្កែប ចម្ងាយ៥០ម៉ែត្រ កុមារី អាយុក្រោម ១៣ឆ្នាំ លេខ១ កុមារីប៊ូ ទីងហ៊ុយ មកពីក្លឹបជ្រោយចង្វារ ក្នុងថិរវេលា៤៨វិនាទី០៧ , ហែលរបៀបមេអំបៅបុរស អាយុក្រោម១៨ឆ្នាំ ចម្ងាយ៥០ម៉ែត្រ លេខ១ហារី ពិសិដ្ឋ ក្លឹបព្រឹទ្ធាចារ្យ ហែម ថុន ថិរវេលា ៣១ វិនាទី ៤៣ ។

វិញ្ញាសាហែលរបៀបកង្កែបនារី៥០ម៉ែត្រ អាយុក្រោម១៨ឆ្នាំ លេខ១ ប៊ូ ទិងហ៊ុយ ក្លឹបជ្រោយចង្វារ ថិរវេលា៤៧វិនាទី ១៣ , វិញ្ញាសា ហែលផ្ងា៥០ម៉ែត្របុរសអាយុលើ១៨ឆ្នាំលេខ ១ កីឡាករ លឹម ឧត្តម ក្លឹបព្រឹទ្ធាចារ្យហែមថុន ថិរវេលា១នាទី ០៨វិនាទី៣៨ ។

វិញ្ញាសាហែលផ្ងារ៥០ម៉ែត្រ អាយុក្រោម១៣ឆ្នាំលេខ ១ កីឡាករមនត្រស ផានសុវណ្ណអារុន ក្លឹបព្រឹទ្ធាចារ្យហែមថុន ថិរវេលា៤២វិនាទី៤៩ , វិញ្ញាសាហែលកង្កែបនារី ចម្ងាយ១០០ម៉ែត្រ អាយុលើ១៨ឆ្នាំ លេខ១ សុខ វល័ក្ខណ៍ ក្លឹបមហាផ្ទៃ ថិរវេលា១នាទី២០វិនាទី៨០ ។

វិញ្ញាសាហែលកង្កែបបុរស អាយុក្រោម១៨ឆ្នាំ ចម្ងាយ១០០ម៉ែត្រ លេខ១ ឆោម ច័ន្ទថន ក្លឹបមហាផ្ទៃថិរវេលា១ នាទី២២ វិនាទី០២ , វិញ្ញាសា ១០០ម៉ែត្រហែលរបៀបសេរីនារីអាយុក្រោម១៨ឆ្នាំលេខ កីឡាការិនី ប៊ុន រក្សា ថិរវេលា ១នាទី១៩វិនាទី៩០ , វិញ្ញាសាហែលរបៀបសេរី៥០ម៉ែត្រ ជនពិការ លេខ១ យូ សុផា ក្លឹបព្រឹទ្ធាចារ្យ ហែម ថុន ថិរវេលា៣៦វិនាទី០៥ ។

វិញ្ញាសាហែល៥០ម៉ែត្រសេរីបុរស អាយុក្រោម១៨ឆ្នាំ លេខ១ ហារី ពិសិដ្ឋ ក្លឹបព្រឹទ្ធាចារ្យ ហែម ថុន ថិរវេលា២៦វិនាទី ៩៤ , ហែល៥០ម៉ែត្រសេរីនារីអាយុក្រោម១៨ឆ្នាំ លេខ១ ប៊ុន រក្សា មហាផ្ទៃ ថិរវេលា៣៥វិនាទី០៨ , ហែល៥០ម៉ែត្រ កុមារាអាយុក្រោម១៣ឆ្នាំរបៀបសេរីលេខ១ មនត្រស ផានសុវណ្ណងារុន ថិរវេលា៣២វិនាទី៧៩ ៕

បញ្ចប់វិញ្ញសា មួយចំនួន ការប្រកួតកីឡា ហែលទឹកពានរង្វាន់ តេជោសែន

បញ្ចប់វិញ្ញសា មួយចំនួន ការប្រកួតកីឡា ហែលទឹកពានរង្វាន់ តេជោសែន

បញ្ចប់វិញ្ញសា មួយចំនួន ការប្រកួតកីឡា ហែលទឹកពានរង្វាន់ តេជោសែន