ករណីគ្រោះថ្នាក់ចរាចរណ៍សម្រាប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញ បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ និង៥៦នាក់ ទៀតរងរបួស

ភ្នំពេញៈ  នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានចំនួន ៨លើក (យប់ ២លើក, បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់(ប្រុស) អ្នករបួសធ្ងន់ ៥នាក់(ស្រី ២នាក់), របួសស្រាល ៥១នាក់(ស្រី ៤៨នាក់)។

យោងតាមរបាយការណ៍ពី នាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការនរគបាលជាតិបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១០គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧គ្រឿង, រថយន្តធុនធំ ៣គ្រឿង, ថ្មើរជើង ១នាក់។

គួរំលឹកថា មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៤លើក, បត់គ្រោះថ្នាក់ ២នាក់, មិនប្រកាន់ស្តាំ ១លើក, កត្តាយានយន្ត ១លើក, ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ៨នាក់ (យប់ ៣នាក់) ។

សូមបញ្ជាក់ថា រថយន្តពិន័យសរុបចំនួន ១,៧២៦គ្រឿង (រថយន្តធំ ៩០២គ្រឿង) ស្មើនឹង ១,៧៤៤ករណី, ល្មើសក្រដាសស្នាមមាន ៩១០គ្រឿង ស្មើនឹង ៩២៨ករណី, ចំពោះករណីល្មើសបច្ចេកទេស ៨១៦គ្រឿង ស្មើនឹង ៨១៦ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,១៩៣គ្រឿង ៕

ករណីគ្រោះថ្នាក់ចរាចរណ៍សម្រាប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញ  បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ និង៥៦នាក់ ទៀតរងរបួស