អា​​ង​ហែល​ទឹក​​នៅ​កំពង់ចាម​ ​សម្ពោធ​​​​​ថ្ងៃ​នេះ​​ក្រោម​អធិបតី​សម្ដេច​ ហ៊ុន សែន

មណ្ឌល​កីឡា​ហែល​ទឹក​តេ​ជោ​សែន​ ​នៅ​ខេត្ត​កំពង់​ចាម នឹង​ត្រូវ​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​​​រសៀល​ ថ្ងៃ​ពុធ​ ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០១៥ នេះ​​ហើយ​ក្រោម​អធិបតី​ភាព​សម្តេច  ​​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក)។

អា​​ង​ហែល​ទឹក​​នៅ​កំពង់ចាម​ ​សម្ពោធ​​​​​ថ្ងៃ​នេះ​​ក្រោម​អធិបតី​សម្ដេច​ ហ៊ុន សែន

តាម​ការ​ឲ្យ​ដឹង​ពី​​ Page របស់​សម្ដេច​ថា នា​រសៀល​ថ្ងៃ​ពុធ​ ទី​២ ​ខែ​ធ្នូ​ ឆ្នាំ​២០១៥ នេះ​សម្ដេច​​ និង​​​លោក​ជំទាវ​ ​នឹង​អញ្ជើញ​ចូល​​ជា​អធិបតីភាព​ក្នុង​​ពិធី​សម្ពោធ​អាង​ហែល​ទឹក​នៅ​កំពង់ចាម​​ដើម្បី​បើក​ឲ្យ​ប្រើប្រាស់​​ជា​ផ្លូវ​ការ។ មណ្ឌល​កីឡា​ហែល​ទឹក​តេ​ជោ​សែន​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ ដើម្បី​អភិវឌ្ឍន៍​​វិស័យ​កីឡា​នៅ​កម្ពុជា​​ និង​​ចូលរួម​ចំណែក​​ត្រៀម​ខ្លួន​ក្នុង​ការ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​​កីឡាករ​ស៊ីហ្គេម​ឆ្នាំ​២០២៣​។ ​​

ក្នុង​ពិធី​សម្ពោធ​នេះ​ក៏​មាន​ការ​ប្រកួត​ហែល​ទឹក​ដែល​​មាន​​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប​ចំនួន​១២៣​នាក់​​សម្រាប់​ប្រកួត​​លើ​វិញ្ញាសា​ចំនួន​២៩។

​​​​

អា​​ង​ហែល​ទឹក​​នៅ​កំពង់ចាម​ ​សម្ពោធ​​​​​ថ្ងៃ​នេះ​​ក្រោម​អធិបតី​សម្ដេច​ ហ៊ុន សែន

អា​​ង​ហែល​ទឹក​​នៅ​កំពង់ចាម​ ​សម្ពោធ​​​​​ថ្ងៃ​នេះ​​ក្រោម​អធិបតី​សម្ដេច​ ហ៊ុន សែន

អា​​ង​ហែល​ទឹក​​នៅ​កំពង់ចាម​ ​សម្ពោធ​​​​​ថ្ងៃ​នេះ​​ក្រោម​អធិបតី​សម្ដេច​ ហ៊ុន សែន

អា​​ង​ហែល​ទឹក​​នៅ​កំពង់ចាម​ ​សម្ពោធ​​​​​ថ្ងៃ​នេះ​​ក្រោម​អធិបតី​សម្ដេច​ ហ៊ុន សែន

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​
រូប​ថត​៖ Samdech Hun Sen, Cambodian Prime Minister