សណ្ឋាគារ​ក្នុង​ទឹកដំបូងគេ​ តម្លៃ​​ជាង​១៩​លាន​ដុល្លារ​ មើល​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​​នៅ​បាត​​សមុទ្រ


សណ្ឋាគារ​ក្នុង​ទឹកដំបូងគេ​ តម្លៃ​​ជាង​១៩​លាន​ដុល្លារ​ មើល​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​​នៅ​បាត​​សមុទ្រ

សម្រាប់​អ្នក​ចូល​ចិត្ត​លំហែ​កាយ​នៅ​​សមុទ្រ រយៈ​ពេល​ខាង​មុខ​​នឹង​ទទួល​បាន​បទ​ពិសោធន៍​ស្នាក់​​នៅ​សណ្ឋាគារ​ប្រណិត​ អាច​គេង​មើល​ទិដ្ឋភាព​បាត​សមុទ្រ​​ស្រស់​ស្អាតជា​ច្រើន​កន្លែងបាន។

 

សណ្ឋាគារ​ក្នុង​ទឹកដំបូងគេ​ តម្លៃ​​ជាង​១៩​លាន​ដុល្លារ​ មើល​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​​នៅ​បាត​​សមុទ្រ
 

ក្រុមហ៊ុន​ Planet Ocean Underwater ទើប​​តែ​បាន​ទទួល​អាជ្ញាប័ណ្ណ​​​ពី​សហរដ្ឋអាមេរិក​​ថ្មី​ៗ​នេះ និង​​​​​​ទទួល​បាន​​សញ្ញា​ពាណិជ្ជកម្ម​​​បញ្ជាក់​ថា​ជា​សណ្ឋាគារ​ក្នុង​ទឹក​​ដំបូង​គេ​ក្នុង​ពិភពលោក។ ពេល​នេះ​ ក្រុម​​ស្ថាបត្យករ​រចនា​ម៉ូដ​​កំពុង​ស្វែង​រក​ទី​តាំង​​​ល្អ​ៗ​ដូច​ជា​នៅ ប្រទេស​​អេហ្ស៊ីប ម៉ាឡេស៊ី កោះ​ហាវ៉ៃ និង​​ប្រទេស​ដែន​កោះ​ បាហាម៉ាស់​ដើម្បី​សាង​សង់។

 

ភ្ញៀវ​ទេសចរ​​​​​​​​​​នឹង​អាច​​​ស្នាក់​​នៅ​លំហែ​កាយ​នៅ Planet Ocean Underwater ​ដើម្បី​មើល​ឃើញ​​ទិដ្ឋភាព​​​ជីវិត​ក្នុង​បាត​សមុទ្រ​​ជម្រៅ​ ២៨ ហ្វ៊ីតថ៍ (៨,៥​ម៉ែត្រ) ​ដោយ​រីករាយ។

 

សណ្ឋាគារ​ក្នុង​ទឹកដំបូងគេ​ តម្លៃ​​ជាង​១៩​លាន​ដុល្លារ​ មើល​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​​នៅ​បាត​​សមុទ្រ
 

ជា​មួយ​គ្នា​នេះ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​មួយ​របស់ គម្រោង​សណ្ឋាគារ Planet Ocean Underwater លោក​ Tony Webb បាន​និយាយ​ថា សណ្ឋាគារ​​​ក្នុង​​បាត​សមុទ្រ​ដំបូង​គេ​នេះ​នឹង​​មាន​​បន្ទប់​សណ្ឋាគារ​ខាង​ក្នុង​ទំនើប​រាងបំពង់ចំនួន​១២​នឹង​ធ្វើ​ឡើង​​យ៉ាង​ប្រណិត មិន​តែ​ប៉ុណ្ណោះ​​គឺ​​នឹង​​មាន​បំពាក់​បច្ចេកវិទ្យា​អេឡិចត្រូម៉ាញេទិក ដើម្បី​​ផ្លាស់​ទី​គេច​ចេញ​ពី​ព្យុះ​​ក្នុង​បាត​សមុទ្រ​​ផង​ដែរ៕

 

ចុចអាន៖ Eromito សណ្ឋាគារ​​បែប​បុរាណ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍

ចុចអាន៖ មើល​ទិដ្ឋភាព​ខាង​ក្នុង​​សណ្ឋាគារ​ប្រណិត​លំដាប់​​​ផ្កាយ​៧​នៅ​ឌុយ​បៃ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​​​