ឃាតករកាប់​សម្លាប់​គ្រួសារ​ឯងនៅ​ស្រុក​ចំការ​លើ​ធ្វើ​អត្ត​ឃាត​​រត់​ចូល​រថយន្ត​កិន​បែក​ក្បាល​ស្លាប់ហើយ

ខេត្ត​កំពង់​ចាម​ ៖ ​លោក​ស្នង​ការ​រង​ខេត្ត​កំពង់​ចាម​ឱ្យ​ដឹង​ថា ឃាតករដែល​កាប់សម្លាប់ឪពុក​-ម្តាយ​ក្មេក ប្រពន្ធ និង​កូន​នៅ​ស្រុក​ចំការលើ បាន​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​ដោយ​រត់​ចូល​រថយន្ត​កិន​​​បែក​ក្បាល​​ស្លាប់​ក្នុង​ថ្លុ​ក​ឈាម​​​​​​​​​​​​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​៩យប់ ថ្ងៃ​ទី​១ ធ្នូ ២០១៥ ​​​នៅ​តាម​បណ្តោយ​ផ្លូវលំ​ក្នុងភូមិ​វាល​ធំ ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ​​ចម្ងាយ​៥​គីឡូម៉ែត្រ ពី​ព្រំប្រទល់​ខេត្តកំពង់ចាម និង​​ប្រហែល​៨​គីឡូម៉ែត្រ​ពី​ផ្ទះ​ឃាតករ​។

គួរបញ្ជាក់​ថា ឃាតករ​ឈ្មោះ អេ​ង ធី អាយុ​៤៧​ឆ្នាំ បាន​កាប់​ឪពុក-ម្តាយក្មេក ប្រពន្ធ និង​កូនប្រុស​ស្រី​តូច​ៗ២​នាក់ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម និង​​ឪពុកក្មេក​បាន​រង​របួសធ្ងន់ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ត្រូវ​គេ​ដឹង​ថា ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ពឺ របស់​គណបក្ស​សង្គ្រោះ​ជាតិ ។

​ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​ហើយ សាកសព ឃាតករ​រូប​នេះ​ត្រូវ​បាន​ប្រគល់​ឲ្យប៉ុស្តិ៍​នគរបាល​គគី​ធំ ស្រុក​បារាយ​ណ៍ ខេត្តកំពង់ធំ ចាត់ការ​តាម​និ​តិ​វិធី​។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​៥​នាក់ ដែល​ត្រូវ​បាន​ឃាតករ​កាប់សម្លាប់​ ​រួម​មាន ម្តាយក្មេក​ឈ្មោះ ម៉ៅ យាង អាយុ​៦៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ ចាន់​ធី សុភា​នី អាយុ​៤៥​ឆ្នាំ កូនស្រី​ឈ្មោះ ធី ស៊ា​ង​ហ៊ី អាយុ​៦​ឆ្នាំ កូនប្រុស​ឈ្មោះ ធី សីហា អាយុ​៤​ឆ្នាំ និង​ឪពុកក្មេក ឈ្មោះ ស្វាយ សា​ខន អាយុ​៦៩ រង​របួសធ្ងន់​ ៕