​​​អប​អរ​សាទរ​​ខួប​អនុ​ស្សាវ​រីយ៍​​លើក​ទី​៣៧ «ទិវា​កំណើត​រណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា» ២ធ្នូ

រាជធានី​ភ្នំពេញ ៖ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​វេលា​ព្រឹក​ថ្ងៃ​ទី​០២ ធ្នូ ២០១៥ នេះ មាន​រៀបចំ​មិ​ទ្ទិញ ដើម្បី​​​អប​អរ​សាទរ​​ខួប​អនុ​ស្សាវ​រីយ៍​​លើក​ទី​៣៧ «ទិវា​កំណើត​រណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា» ក្រោម​អធិបតីភាព​​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​។

ក្នុង​ឱកាស​នោះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប និង​សិស្សានុសិស្ស​សរុប​ចំនួន​ជិត​១​ពាន់​នាក់​​ផង​ដែរ ។

ពិធី​​ខាងលើ ​គោលបំណង​រំលឹក​ក្នុង​​ស្មារតី​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុតចំពោះ​វរជន​ យុវជន យុវនារី និង​អ្នក​ស្នេហា​ជាតិ​គ្រប់​ជំនាន់ ដែល​បាន​ធ្វើ​ពលិកម្ម​ដ៏​ធំធេង​នៃ​គ្រប់​សម័យកាល ដើម្បី​ជាតិស្ថិរភាព​គង់វង្ស​រីក​ចម្រើន​នៃ​ទឹកដី​មាតុភូមិ និង​ប្រជាជន​ខ្មែរ ។